កម្ពុជា ស្នើជប៉ុនធ្វើជាស្ពានចម្លងរវាងកម្ពុជា-ឡាវ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងទេសចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ស្នើជប៉ុនធ្វើជាស្ពានចម្លងរវាងកម្ពុជា-ឡាវ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងទេសចរណ៍

កម្ពុជា ស្នើជប៉ុនធ្វើជាស្ពានចម្លងរវាងកម្ពុជា-ឡាវ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងទេសចរណ៍

កម្ពុជា បានស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរ តួនាទី ជាស្ពាន ចម្លងដ៏សំខាន់ ក្នុងការជំរុញការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យ ភស្តុភារ កម្ម នៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរពាណិជ្ជកម្ម និងជំរុញ វិស័យ ទេសចរណ៍ ។ 
 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើដូច្នេះ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ អំឡុងពេលលោក អិណុ អាត់ស៊ូស៊ី ឯក អគ្គ រាជ ទូត ជប៉ុន ប្រចាំ កម្ពុជា ចូលចួបសម្ដែងការគួរ និងជម្រាបលា ក្រោយបញ្ចប់បេសកម្មនៅកម្ពុជា។
 
ជាការឆ្លើយតប លោក អិណុ អាត់ស៊ូស៊ី បានទទួលយកនូវសំណើនេះ ដោយបានសម្តែងនូវការគាំទ្រ និងរីករាយក្នុងការពាំនាំទៅពិភាក្សាបន្ថែមជាមួយសមាគមធុរកិច្ចជប៉ុននៅកម្ពុជា ដើម្បីស្វែងរកលទ្ធភាពក្នុងការចូលរួមចំណែកជំរុញការអភិវឌ្ឍនៅតំបន់នោះឱ្យចេញជាលទ្ធផលជាក់ស្តែង។
 
លោក អិណុ អាត់ស៊ូស៊ី បានកត់សម្គាល់ឃើញថា ទោះបីកម្ពុជាមានបញ្ហាប្រឈមមួយចំនួនក៏ដោយ ប៉ុន្តែរាជ រដ្ឋាភិបាល កម្ពុជាពិតជាមានវិធានការដោះស្រាយបានយ៉ាងលឿន រហ័ស ប្រកបដោយវិជ្ជាជីវៈ និង លក្ខណៈការទូតខ្ពស់។
 
បន្ថែមលើនេះ លោក អិណុ អាត់ស៊ូស៊ី ក៏បាន កោតសរសើរចំពោះចក្ខុវិស័យ របស់ ប្រមុខ រាជ រដ្ឋាភិបាល កម្ពុជា ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ លើសកម្មភាពយ៉ាងសកម្មពាក់ព័ន្ធនឹង ការជំរុញយន្តការរាជរដ្ឋាភិបាលនិងផ្នែកឯកជន ក៏ដូចជាកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ជប៉ុន។
 
ទន្ទឹមគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះរាល់គ្រប់ជំនួយ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានា ដែល បាន ផ្តល់ ជូន កម្ពុជា តាំង ពី ដើម រៀង មក ដែលជំនួយទាំងនោះពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា។
 
ក្រៅពីចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ កម្ពុជា ប្រទេសជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៤ និងទីផ្សារនាំចេញទំនិញដ៏សំខាន់របស់កម្ពុជា។
 
យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា  នៅឆមាសទី១ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងជប៉ុន សម្រេចបានជាង ១ពាន់ ៤រយលានដុល្លារ កើនឡើងជិត ១៧%បើធៀបនឹងឆមាសទី១ឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញពីកម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ជាង ៩០០លានដុល្លារ ចំណែកការនាំចូលទំនិញពីជប៉ុនមកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៥២៣លានដុល្លារ៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា