នាយក FBI អាមេរិក សរសើរកម្ពុជាលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយក FBI អាមេរិក សរសើរកម្ពុជាលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ

នាយក FBI អាមេរិក សរសើរកម្ពុជាលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ

ភ្នំពេញ៖នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉េរិក បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង របស់កម្ពុជាក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់ថា បទល្មើសនេះមិនមែនជា​បញ្ហារបស់ ប្រទេសណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងតំបន់ និងសកលលោក។

Advertisement

ការលើកឡើងរបស់ឯកឧត្តម កាស ផាថែល(Kash Patel) នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋ​អាម៉េរិកធ្វើឡើងនាឱកាសដែលឯកឧត្តមចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។

នៅក្នុងជំនួប នាយក FBI បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​នា​ពេល​កន្លងមក និងបានសង្កត់ធ្ងន់ថា គន្លឹះសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា គឺការប្តេជ្ញាចិត្ត និងកិច្ចសហ​ប្រតិបត្តិ ការអន្តរជាតិ ជំនួសឱ្យការទម្លាក់កំហុស ឬដាក់បន្ទុកឱ្យគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ពីការ​ប្តេជ្ញាចិត្ត របស់អាម៉េរិក ក្នុងការបន្តគាំទ្រ និងធ្វើការជាដៃគូជាមួយស្ថាប័នអនុវត្តច្បាប់កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-អាម៉េរិក និងបានបញ្ជាក់​ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តសហការជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការឆបោកតាមអនឡាញ៕
ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា