ក្រុមហ៊ុនអាមេរិកនៃគណៈប្រតិភូ USABC ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនអាមេរិកនៃគណៈប្រតិភូ USABC ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

ក្រុមហ៊ុនអាមេរិកនៃគណៈប្រតិភូ USABC ប្ដេជ្ញាបន្តពង្រីក និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាកាល​ពីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យគណៈ​ប្រតិភូ​ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (USABC) ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ខណៈនេះតំណាង ក្រុមហ៊ុនអាម៉េរិកជាច្រើនបានប្តេជ្ញាចិត្ត បន្តពង្រីកការវិនិយោគ និងស្វែងរកឱកាសធុរកិច្ចថ្មីៗបន្ថែមទៀត​នៅក្នុងប្រទេសកម្ពុជា។

Advertisement

អាន៖នៅក្នុងជំនួបនេះលោក Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC បានវាយតម្លៃខ្ពស់ចំពោះទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអាម៉េរិក ដោយបាន គូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងស្ថិត​នៅលើមាគ៌ា និងទិសដៅយ៉ាងត្រឹមត្រូវ។

តំណាងគណៈប្រតិភូដែលរួមមាន វិស័យសក្តានុពលជាច្រើនដូចជា យានយន្ត សុខាភិបាល ថាមពល ឱសថ ហិរញ្ញវត្ថុ និង​កសិកម្ម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រ ដល់អាជីវកម្មអាម៉េរិកនាពេលកន្លងមក។ ជាមួយគ្នានេះ ក្រុមហ៊ុន ទាំងនោះបានប្តេជ្ញាបន្តពង្រីកការវិនិយោគ ចូលរួមបណ្តុះ បណ្តាល ធនធានមនុស្ស គាំទ្រវិស័យ SMEs និងបន្តសកម្មភាព​សង្គមផ្សេងៗ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនអាម៉េរិក ដែលបានទុកចិត្ត និងបោះទុនវិនិយោគ​នៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត អនុគ្រោះពន្ធ ការធ្វើសាមញ្ញកម្មនីតិវិធី និងការកែទម្រង់ស្ថាប័ន ដើម្បីសម្រួល ដល់ប្រតិបត្តិការអាជីវកម្ម។

សម្តេចធិបតី បានសង្កត់ធ្ងន់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការ ថែរក្សាបរិយាកាសវិនិយោគប្រកបដោយភាព​អំណោយ​ផល និងប្រកួត ប្រជែងស្មើភាព ព្រមទាំងបានលើកទឹកចិត្តឱ្យគណៈប្រតិភូ USABC បន្តធ្វើការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ដើម្បីចាប់ យកឱកាស​វិនិយោគថ្មីៗបន្ថែមទៀត៕
ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា