អ៊ីរ៉ង់ដាក់សំណើបទឈប់បាញ់ថ្មីរយៈពេល ១០ថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ដាក់សំណើបទឈប់បាញ់ថ្មីរយៈពេល ១០ថ្ងៃ

អ៊ីរ៉ង់ដាក់សំណើបទឈប់បាញ់ថ្មីរយៈពេល ១០ថ្ងៃ

តេហេរ៉ង់ ៖ ប្រភពចំនួនពីរបានទម្លាយប្រាប់សារព័ត៌មាន Jerusalem Post ថា ប្រទេសអ៊ីរ៉ង់គឺជាអ្នកផ្តួចផ្តើមសំណើបទឈប់បាញ់ថ្មីរយៈពេល ១០ថ្ងៃ ដែលឥឡូវនេះត្រូវបានអ្នកសម្របសម្រួលដាក់ជូនទៅកាន់សហរដ្ឋអាមេរិកហើយ ។

Advertisement

គំនិតផ្តួចផ្តើមដែលស្នើឡើងដោយអ៊ីរ៉ង់នេះ បានសបញ្ជាក់ពីការស្វែងរកបទឈប់បាញ់បន្ទាន់ ខណៈពេលដែលសហរដ្ឋអាមេរិកបន្តពង្រីកការវាយប្រហារ ហើយលោកប្រធានាធិបតី Donald Trump ក៏កំពុងថ្លឹងថ្លែងវិលត្រឡប់ទៅរកយុទ្ធនាការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ។

បើតាមប្រភពទាំងពីរ, គោលបំណងនៃបទឈប់បាញ់ គឺដើម្បីស្វែងរកដំណោះស្រាយជុំវិញបញ្ហាច្រកសមុទ្រ Hormuz ដែលជាដើមចងបង្កភាពរង្គោះរង្គើដល់អនុស្សរណៈយោគយល់គ្នា (MoU) រហូតដល់ភាគីជម្លោះទាំងពីរបានប្រកាសរៀងខ្លួនថា កិច្ចព្រមព្រៀងនេះបានបញ្ចប់ហើយ ។

អ្នកសម្របសម្រួល រួមមានមន្ត្រីជាន់ខ្ពស់កាតា អេហ្ស៊ីប អូម៉ង់ និងប៉ាគីស្ថាន បានបង្ហាញសំណើនេះទៅសហរដ្ឋអាមេរិក ហើយថែមទាំងបានជួយបញ្ចុះបញ្ចូលឱ្យភាគីជម្លោះទាំងពីរបន្ធូរបន្ថយភាពតានតឹង ក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រទេសទាំងពីរផងដែរ ។

គំនិតមួយក្នុងចំណោមគំនិតទាំងនោះ គឺការបង្កើត “ច្រករបៀងកណ្តាល” ឆ្លងកាត់ច្រកសមុទ្រ Hormuz មានទីតាំងស្ថិតនៅចន្លោះដែនទឹកដែលគ្រប់គ្រងដោយអូម៉ង់ និងដែនទឹកដែលគ្រប់គ្រងដោយអ៊ីរ៉ង់ ដែលតាមរយៈច្រករបៀងនោះ នាវាពាណិជ្ជកម្មនានាអាចឆ្លងកាត់បានដោយសុវត្ថិភាព ។

យ៉ាងណា ប្រភពទាំងពីរបាននិយាយថា ក្នុងដំណាក់កាលនេះ សហរដ្ឋអាមេរិកកំពុងទទូចឲ្យមានបទឈប់បាញ់យូរជាងនេះ និងទាមទារឲ្យមានអនុស្សរណៈយោគយល់គ្នា ទាក់ទងនឹងសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រ មុនពេលបទឈប់បាញ់ណាមួយចូលជាធរមាន ។

ប្រភពមួយបានអះអាងថា មន្ត្រីមួយចំនួននៅក្នុងរដ្ឋបាលលោក Trump បានពិពណ៌នាសំណើបទឈប់បាញ់របស់អ៊ីរ៉ង់ថា ជារឿង “មិនសមហេតុផល” ហើយថា លោក Trump កំពុងផ្តោតលើការធានាថា អ៊ីរ៉ង់ នឹងត្រូវសងថ្លៃ ចំពោះការរំលោភបំពានលើអនុស្សរណៈយោគយល់គ្នា និងការសម្លាប់យោធាអាមេរិក ។

យោងតាម Straits Times, គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានចំណាយលុយច្រើនជាង ៣៧,៥ ពាន់លានដុល្លារហើយ នៅក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ខណៈដែលចំនួនទាហានអាមេរិកស្លាប់កើនឡើងដល់ ១៨ នាក់ និងប្រហែល ៤៣០ នាក់ទៀតរងរបួស ៕

ប្រភព ៖ Jerusalem Post និង Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា