អាមេរិក ប្រាប់ អាស៊ាន ថា ការបើកដៃឱ្យ អ៊ីរ៉ង់ គ្រប់គ្រងច្រកសមុទ្រ ហ័រមូស គឺជា “គំរូដ៏គ្រោះថ្នាក់” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ប្រាប់ អាស៊ាន ថា ការបើកដៃឱ្យ អ៊ីរ៉ង់ គ្រប់គ្រងច្រកសមុទ្រ ហ័រមូស គឺជា “គំរូដ៏គ្រោះថ្នាក់”

អាមេរិក ប្រាប់ អាស៊ាន ថា ការបើកដៃឱ្យ អ៊ីរ៉ង់ គ្រប់គ្រងច្រកសមុទ្រ ហ័រមូស គឺជា “គំរូដ៏គ្រោះថ្នាក់”

ម៉ានីល ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បញ្ជាក់នៅថ្ងៃពុធនេះទៅកាន់ប្រមុខការទូតកំពូលៗរបស់អាស៊ានថា ការបើកដៃឱ្យប្រទេសអ៊ីរ៉ង់អាចគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងបង្កើតបានជា “គំរូដ៏គ្រោះថ្នាក់មួយ” ដែលនឹងបង្កផលវិបាកហួសពីតំបន់មជ្ឈិមបូព៌ា ។

Advertisement

ការអះអាងរបស់លោក Rubio កើតមានឡើង ចំពេលដែលទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានចាប់ផ្តើមវាយប្រហារគោលដៅយោធានៅក្នុងប្រទេសអ៊ីរ៉ង់ សម្រាប់យប់ទី ១១ ជាប់ៗគ្នា ដើម្បីកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ពីការគំរាមកំហែងដល់ការដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវទឹកយុទ្ធសាស្រ្តមួយនេះ ។

បើតាម CNA, លោក Rubio ពន្យល់ថា ក្នុងករណីដែលបណ្តោយឱ្យប្រទេសមួយ អាចសម្រេចចិត្តគ្រប់គ្រងច្រកផ្លូវទឹកអន្តរជាតិ ទារប្រាក់ ឬកម្ទេចនាវាផ្សេងៗតាមអំពើចិត្តដោយគ្រាន់តែមិនបង់ប្រាក់នោះវានឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់បំផុតមួយ ដែលអាចរីករាលដាលដល់ដែនទឹកក្នុងតំបន់ផ្សេងទៀត រាប់បញ្ចូលទាំងតំបន់អាស៊ីអាគ្នេយ៍នេះផងដែរ ។

ប្រមុខការទូតកំពូលអាមេរិករូបនេះសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់បានទាមទារសិទ្ធិ ដែលពួកគេមិនមាននៅក្រោមយន្តការច្បាប់ណាមួយដែលមានស្រាប់ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ។

លោកថា មានគោលការណ៍ជាមូលដ្ឋានមួយ អំពីសេរីភាពនៃការធ្វើនាវាចរណ៍ដែលត្រូវបានគំរាមកំហែង ។ ហេតុដូច្នេះហើយ រឿងនោះមិនអាចអនុញ្ញាតឱ្យកើតឡើងបានជាដាច់ខាត ។

ច្រកសមុទ្រ Hormuz គឺជាចំណុចបង្កើនភាពតានតឹងជាថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពោលគឺដោយសារតែ គូរជម្លោះទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក បើទោះបីជាមានអនុស្សរណៈយោគយល់គ្នា ឬ MOU សម្របសម្រួលដោយប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា និង ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ ។

ការបិទច្រកសមុទ្រ Hormuz ពីសំណាក់អ៊ីរ៉ង់នេះទៀតសោត កំពុងធ្វើឲ្យនាវាឆ្លងកាត់ផ្លូវសមុទ្រយុទ្ធសាស្ត្រ ដែលធ្លាប់ដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០ ភាគរយរបស់ពិភពលោកមួយនេះ ត្រូវជាប់គាំង និងបង្កឲ្យតម្លៃប្រេងឡើងថ្លៃយ៉ាងគំហុកផងដែរ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា