ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)”

ខេត្តតាកែវ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្តីពី «ការពង្រឹងប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស)» ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ៅ សិលា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (ម.ប.ស.) និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា នាយកវិទ្យាល័យ ប្រធាន ម.ប.ស. ព្រមទាំងអង្គភាពពាក់ព័ន្ធសរុបប្រមាណ ១៨០នាក់ នៅសាលប្រជុំសាលាខេត្តតាកែវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ១) ពិនិត្យអំពីគំរូប្រតិបត្តិការនិងការគ្រប់គ្រងដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងការរៀបចំដំណោះស្រាយសមស្រប ដើម្បីធានាភាពម្ចាស់ការលើប្រតិបត្តិការប្រចាំថ្ងៃ និងនិរន្តរភាពនៃប្រតិបត្តិការរបស់មជ្ឈមណ្ឌល ២) ការចែករំលែកឧត្តមានុវត្តន៍ (Best Practices) ការលើកកម្ពស់គុណវុឌ្ឍនៃការគ្រប់គ្រងសាលារៀន ការចែករំលែកបទពិសោធជោគជ័យ និងយុទ្ធសាស្រ្តគន្លឹះក្នុងការដឹកនាំនិងគ្រប់គ្រងសាលារៀន ឱ្យស្របតាមបរិបទការអប់រំសតវត្សទី២១ និងការអប់រំឌីជីថល និង ៣) ការជំរុញការរៀបចំផែនការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ម.ប.ស. ជាប្រយោជន៍យូរអង្វែងដល់សិស្ស និងសហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះ ក៏មានការនិមន្តរបស់សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ដើម្បីសម្តែងធម្មទេសនាអំពី “បរិស្ថាន និងការអប់រំ” អំពី ១) ការបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើការបណ្តុះចរិយាសម្បត្តិ វិន័យសណ្តាប់ធ្នាប់ សីលធម៌ និងលើការថែរក្សាបរិស្ថានផ្តើមចេញពីសាលារៀន ២) ទំនាក់ទំនងបរិស្ថាថនជាមួយគុណភាពអប់រំ សុខុមាលភាព និងអាកប្បកិរិយារបស់សិស្ស និង ៣) យុទ្ធសាស្ត្រសំខាន់ៗក្នុងការកៀរគរសិស្ស និងសហគមន៍ ចូលរួមរៀបចំសម្អាតបរិស្ថាន និងថែរក្សាសមិទ្ធផលក្នុងសាលារៀន។

ជាលទ្ធផល ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពគ្នាលើស្មារតី «រួមគ្នាគិត រួមគ្នាដោះស្រាយ ដើម្បីធានានិរន្តរភាព» ដោយជំរុញឱ្យវិទ្យាល័យពង្រឹងភាពម្ចាស់ការ និងបញ្ចូលសកម្មភាព ម.ប.ស. ទៅក្នុងផែនការសកម្មភាពរបស់សាលា ដើម្បីបន្តបណ្តុះបណ្តាលធនធានមនុស្សឌីជីថលជំនាន់ក្រោយ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា