ប៉ាគីស្ថាន ទារលុយ អាមេរិក ១០ ពាន់លានដុល្លារ ថ្លៃសម្របសម្រួលបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន ទារលុយ អាមេរិក ១០ ពាន់លានដុល្លារ ថ្លៃសម្របសម្រួលបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

ប៉ាគីស្ថាន ទារលុយ អាមេរិក ១០ ពាន់លានដុល្លារ ថ្លៃសម្របសម្រួលបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

អ៊ីស្លាម៉ាបាដ ៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធនេះបានស្នើសុំជំនួយហិរញ្ញវត្ថុចំនួន ១០ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ក្រោយពេលដែលទីក្រុងអ៊ីស្លាម៉ាបាដបានដើរតួនាទី ជួយសម្របសម្រួលបន្ធូរបន្ថយភាពតានតឹងជុំវិញជម្លោះរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់ ។

Advertisement

បើតាម First Post, ប៉ាគីស្ថានបានទាក់ទងទៅកាន់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ដើម្បីស្នើសុំកញ្ចប់ជំនួយគាំទ្រស្ថិរភាពចំនួន ១០ ពាន់លានដុល្លារនេះកាលពីថ្ងៃអង្គារ ជាមួយនឹងរយៈពេលកំណត់រហូតដល់ ៥ ឆ្នាំ ។

ដំណឹងនៃការទារថ្លៃជួយសម្របសម្រួលនេះត្រូវបានលេចឮឡើង ក្រោយពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថាន លោក Muhammad Aurangzeb ទើបបានជួបជាមួយលោក Scott Bessent នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ។
 
ក្រោយជំនួបនេះ ក្រសួងហិរញ្ញវត្ថុប៉ាគីស្ថានបានឲ្យដឹងថា លោក Aurangzeb បានស្នើសុំកញ្ចប់ជំនួយចំនួន ១០ ពាន់លានដុល្លារ និងការគាំទ្របន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីឱ្យប៉ាគីស្ថានអាចចូលទៅកាន់ទីផ្សារមូលធនអន្តរជាតិ, បង្កើនទុនបម្រុងរូបិយប័ណ្ណបរទេស និងធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ឥណទានជាតិរបស់ខ្លួន ។

ប្រទេសប៉ាគីស្ថានបានជួយសម្របសម្រួលឲ្យអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU បញ្ចប់សង្គ្រាមបណ្ដោះអាសន្នកាលពីខែមិថុនា ។

យ៉ាងណាមិញ បើទោះបីជាមាន MoU នេះក៏ដោយ ប៉ុន្តែគូជម្លោះទាំងពីរ បានចាប់ផ្តើមវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លាឡើងវិញ ជាពិសេសនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ៕

ប្រភព ៖ Reuters_firstpost , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា