អាមេរិកគំរាមទម្លាក់គ្រាប់បែកកម្ទេចស្ពាននិងរោងចក្រថាមពលអ៊ីរ៉ង់ រាល់ពេលមានការបាញ់នាវានៅហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកគំរាមទម្លាក់គ្រាប់បែកកម្ទេចស្ពាននិងរោងចក្រថាមពលអ៊ីរ៉ង់ រាល់ពេលមានការបាញ់នាវានៅហ័រមូស

អាមេរិកគំរាមទម្លាក់គ្រាប់បែកកម្ទេចស្ពាននិងរោងចក្រថាមពលអ៊ីរ៉ង់ រាល់ពេលមានការបាញ់នាវានៅហ័រមូស

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្តេជ្ញាថា នឹងទម្លាក់គ្រាប់បែកលើស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បាញ់ប្រហារលើនាវាទាំងឡាយណា នៅច្រកសមុទ្រ ហ័រមូស។

Advertisement

មេដឹកនាំរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរូបនេះ បានសរសេរ នៅលើបណ្តាញសង្គម កាលពីថ្ងៃពុធ ដោយរៀបរាប់ថា «រាល់ពេលដែលសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បាញ់ប្រហារលើនាវាមួយគ្រឿង នៅក្នុងច្រកសមុទ្រ Hormuz មិនថាដោយប្រើមីស៊ីល រ៉ុក្កែត យន្តហោះគ្មានមនុស្សបើក (Drone) ឬឧបករណ៍ ឬអាវុធផ្សេងទៀតនោះទេ សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែក និងបំផ្លាញស្ពាន១កន្លែង ឬរោងចក្រថាមពល មួយកន្លែង»។

ការគំរាមនេះ ធ្វើឡើង ភ្លាមៗ បន្ទាប់ពី សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បើទោះបីជា គូរជម្លោះទាំងពីរ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីខែមិថុនា ក្រោមការសម្របសម្រួល ពីសំណាក់ប្រទេសប៉ាគីស្ថាន ក៏ដោយ ។

ជាងនេះទៀត អាមេរិកបានសម្រុកបញ្ជូនកម្លាំងនិងសម្ភារៈយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានការសង្ស័យថា អាមេរិក និងអ៊ីស្រាអែលអាចស្រាក់ដៃគ្នា វាយប្រហារឈុតធំជាថ្មី លើប្រទេសអ៊ីរ៉ង់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា