លោក ត្រាំ ប្រកាសចង់ជួបចរចាជាមួយក្រុម Hezbollah | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសចង់ជួបចរចាជាមួយក្រុម Hezbollah

លោក ត្រាំ ប្រកាសចង់ជួបចរចាជាមួយក្រុម Hezbollah

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងចរចាជាមួយក្រុម Hezbollah ប្រសិនបើប្រធានាធិបតីប្រទេសលីបង់ចង់ឱ្យធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយរបស់ Anadolu។

Advertisement

លោក Donald Trump អះអាងបែបនេះ កាលពីថ្ងៃអង្គារ ពោលគឺក្នុងពេលទទួលជួបប្រធានាធិបតីលីបង់ លោក Joseph Aoun។

ក្នុងអំឡុងពេលកិច្ចប្រជុំ នៅការិយាល័យ Oval Office, លោក Trump បាននិយាយថា «ខ្ញុំនឹងនិយាយជាមួយក្រុម Hezbollah។ ខ្ញុំនិយាយជាមួយមនុស្សគ្រប់គ្នា។ ខ្ញុំនឹងនិយាយជាមួយមនុស្សដែលមនុស្សជាច្រើនគិតថាខ្ញុំមិនគួរនិយាយជាមួយ ហើយលទ្ធផលគឺល្អប្រសើរ។  ប្រសិនបើប្រធានាធិបតីចង់ឱ្យខ្ញុំនិយាយជាមួយក្រុម Hezbollah ខ្ញុំនឹងធ្វើ»។

នៅពេលត្រូវបានសួរអំពីការដកកងទ័ពអ៊ីស្រាអែលចេញពីប្រទេសលីបង់ទាំងស្រុង លោក Trump ឆ្លើយតបថា កងកម្លាំងអ៊ីស្រាអែលកំពុងផ្លាស់ប្តូរទីតាំងដាក់ពង្រាយកងទ័ព។

លោក Trump បាននិយាយថា ប្រទេសលីបង់ត្រូវបានគេប្រព្រឹត្តមិនល្អដាក់ អស់រយៈពេលជាយូរមកហើយ ហើយសមនឹងទទួលបានការគោរពកាន់តែប្រសើរឡើង។

ក្រុម Hezbollah បានទាញប្រទេសលីបង់ ចូលក្នុងជម្លោះអាមេរិកនិងអ៊ីរ៉ង់ ដោយផ្តើមវាយប្រហារអ៊ីស្រាអែល នៅខែមីនា។ ជាការឆ្លើយតប អ៊ីស្រាអែលវាយលុកចូលលីបង់ រហូតមកដល់ពេលបច្ចុប្បន្ន៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា