អាល្លឺម៉ង់ ច្រានចោល ក្រោយ រុស្ស៊ី ចោទលួចស្រាវជ្រាវអាវុធនុយក្លេអ៊ែរដោយសម្ងាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ច្រានចោល ក្រោយ រុស្ស៊ី ចោទលួចស្រាវជ្រាវអាវុធនុយក្លេអ៊ែរដោយសម្ងាត់

អាល្លឺម៉ង់ ច្រានចោល ក្រោយ រុស្ស៊ី ចោទលួចស្រាវជ្រាវអាវុធនុយក្លេអ៊ែរដោយសម្ងាត់

ប៊ែរឡាំង ៖ រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃ ពុធ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់រុស្ស៊ីថា ប្រទេសខ្លួនកំពុងលួចលាក់ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយសម្ងាត់ ។

Advertisement

ការបញ្ចេញប្រតិកម្មរបស់អាល្លឺម៉ង់ កើតឡើងបន្ទាប់ពីក្រុមចារកម្មរុស្ស៊ីបានផ្សព្វផ្សាយរបាយការណ៍តាមរយៈកម្មវិធីបណ្តាញសង្គម ដោយចោទប្រកាន់ចំៗថា ទីក្រុងប៊ែរឡាំងកំពុងលួចលាក់ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ។

ជាការឆ្លើយតប អ្នកនាំពាក្យរងរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Meyer បានថ្លែងអះអាងក្នុងសន្និសីទសារព័ត៌មានថា ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣ ។

លោកថា ទីមួយ គឺព្យាយាមបង្កើតភាពច្របូកច្របល់រវាងអង្គការណាតូ និងសហភាពអឺរ៉ុប និងទីពីរ គឺព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះអាល្លឺម៉ង់ ដែលជាអ្នកគាំទ្រខ្លាំងបំផុតរបស់អ៊ុយក្រែន ។

ហើយចុងក្រោយ គឺព្យាយាមបង្កើតការភ័យខ្លាចដល់ប្រជាជន អំពីការប្រកួតប្រជែងសព្វាវុធនុយក្លេអ៊ែរថ្មី និងដើម្បីទាញចំណេញផ្នែកនយោបាយ មុនការបោះឆ្នោតតំបន់នៅអាល្លឺម៉ង់មកដល់ ។

ជាមួយគ្នានេះ មន្ត្រីការពារជាតិប្រកាសអះអាងជាថ្មីថា អាល្លឺម៉ង់មិនមានបំណង ឬផែនការស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ឡើយ ។

គួរបញ្ជាក់ថា អាល្លឺម៉ង់មិនមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនទេ ប៉ុន្តែប្រទេសអឺរ៉ុបនេះស្ថិតក្នុងកម្មវិធីរួមគ្នារបស់ណាតូ ដែលអនុញ្ញាតឱ្យរក្សាទុកគ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់អាមេរិកនៅលើទឹកដីខ្លួន ប៉ុន្តែគ្រាប់បែកទាំងនោះស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់សហរដ្ឋអាមេរិក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា