អ៊ីរ៉ង់ ចោទ អាមេរិក ប្រើបញ្ហានុយក្លេអ៊ែរ ជាលេស វាយបំផ្លាញប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ចោទ អាមេរិក ប្រើបញ្ហានុយក្លេអ៊ែរ ជាលេស វាយបំផ្លាញប្រទេសខ្លួន

អ៊ីរ៉ង់ ចោទ អាមេរិក ប្រើបញ្ហានុយក្លេអ៊ែរ ជាលេស វាយបំផ្លាញប្រទេសខ្លួន

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ងបានចោទប្រកាន់សហរដ្ឋអាមេរិកចំៗកាលពីថ្ងៃ ពុធ ថា បានប្រើប្រាស់បញ្ហានុយក្លេអ៊ែររបស់ខ្លួន ធ្វើជាលេស ដើម្បីបង្កការឈ្លានពាន និងបំផ្លិចបំផ្លាញប្រទេសជាតិរបស់ខ្លួន ។

Advertisement

ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ អង្គារ បានគំរាមបើកការវាយប្រហារឆាប់ៗនេះ លើគោលដៅភ្នំ Pickaxe ដែលជាទីតាំងយោធាអាមេរិកសង្ស័យថា មានលាក់ទុកសម្ភារៈនុយក្លេអ៊ែរសម្ងាត់ ។

ឆ្លើយតបការអះអាងរបស់អាមេរិក ភាគីអ៊ីរ៉ង់បានចេញមុខច្រានចោលទាំងស្រុង ដោយបានអះអាងថា គ្មានសកម្មភាពនុយក្លេអ៊ែរណាមួយ កំពុងកើតឡើងនៅភ្នំ Pickaxe នោះទេ ហើយថា រាល់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ត្រូវបានប្រកាសដោយបើកចំហរទៅកាន់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ IAEA ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei, ការវាយប្រហារ និងការគំរាមកំហែងម្តងហើយម្តងទៀតរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ បានរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធរបស់ក្រុមប្រឹក្សាភិបាលទីភ្នាក់ងារ IAEA ព្រមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។

លោក Baqaei បានសង្កត់ធ្ងន់ថា ប្រជាជនអ៊ីរ៉ង់កំពុងឈរយ៉ាងរឹងមាំ និងរួបរួមគ្នា ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក ឬការរំលោភលើអធិបតេយ្យភាព និងសន្តិសុខជាតិរបស់ប្រទេសពួកគេដោយកម្លាំងពេញលេញ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា