ក្រុមហ៊ូធី បាញ់មីស៊ីល និងដ្រូន វាយប្រហារកប៉ាល់ដឹកប្រេង ២ គ្រឿងរបស់ អារ៉ាប៊ីសាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ូធី បាញ់មីស៊ីល និងដ្រូន វាយប្រហារកប៉ាល់ដឹកប្រេង ២ គ្រឿងរបស់ អារ៉ាប៊ីសាអូឌីត

ក្រុមហ៊ូធី បាញ់មីស៊ីល និងដ្រូន វាយប្រហារកប៉ាល់ដឹកប្រេង ២ គ្រឿងរបស់ អារ៉ាប៊ីសាអូឌីត

សាណាអា ៖ ក្រុមប្រដាប់អាវុធហ៊ូធីនៅប្រទេសយេម៉ែន នៅថ្ងៃ ព្រហស្បតិ៍ នេះ បានប្រកាសទទួលខុសត្រូវលើការវាយប្រហារដោយមីស៊ីលបាលិស្ទីក មីស៊ីលនាំផ្លូវ និងយន្តហោះដ្រូន ទៅលើកប៉ាល់ដឹកប្រេងចំនួន ២ គ្រឿងរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងដែនទឹកនៃសមុទ្រក្រហម ។

Advertisement

អ្នកនាំពាក្យយោធាក្រុមហ៊ូធី លោក Yahya Saree និយាយថា ការវាយប្រហារនេះ បានកំណត់គោលដៅលើកប៉ាល់ដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត រួមមានកប៉ាល់ Encelia និងកប៉ាល់ Layla ដោយសារតែពួកវាបានរំលោភលើបម្រាម និងវិធានការបិទផ្លូវសមុទ្ររបស់ក្រុមខ្លួន ។

លោក Saree បានអះអាងថា ការវាយប្រហារនេះ ក៏បានបង្ខំឱ្យនាវាជិត ១០ គ្រឿងផ្សេងទៀត ត្រូវបត់ក្បាលត្រឡប់ក្រោយ និងដកថយចេញផងដែរ ហើយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងបន្តប្រតិបត្តិការយោធាផ្លូវសមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត ។

ទន្ទឹមគ្នា អ្នកនាំពាក្យក្រុមហ៊ូធីរូបនេះ ថែមទាំងបានព្រមានធ្ងន់ៗដល់ប្រទេសអារ៉ាប៊ីសាអូឌីតថា ការវាយប្រហារណាមួយមកលើប្រទេសយេម៉ែន នឹងត្រូវប្រឈមមុខនូវប្រតិបត្តិការយោធាធំៗចូលកាន់តែជ្រៅទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ។

បើតាម Anadolu, ក្រុមហ៊ូធីដែលគាំទ្រអ៊ីរ៉ង់ កាលពីថ្ងៃ ចន្ទ បានប្រកាសបម្រាមលើការធ្វើនាវាចរណ៍ផ្លូវសមុទ្រឆ្ពោះទៅកាន់អារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យសម្ព័ន្ធមិត្តដឹកនាំដោយទីក្រុងរីយ៉ាដ ប្តេជ្ញាឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ព្រមទាំងបានចាប់ផ្តើមចាត់វិធានការនានា ដើម្បីការពារនាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា