ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ឯកឧត្ដមរដ្ឋលេខាធិការ ហាក់ សុខហេង អញ្ជើញចូលរួមសន្និសីទអ៊ីនធឺណែតពិភពលោក (World Internet Conference)

ស៊ីអាន៖ តបតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ហាក់ សុខហេង រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអ៊ីនធឺណិតពិភពលោក (World Internet Conference) កាលពីថ្ងៃទី២១-២២ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុងស៊ីអាន ប្រទេសចិន។ សនិ្នសីទនេះ រៀបចំឡើងដើម្បីពិភាក្សា ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍផ្លូវសូត្រឌីជីថល ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងតំណាងជាអនុរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំមកពីប្រមាណ ៥០ប្រទេសនិងតំបន់ អង្គការអន្តរជាតិ វិស័យឯកជន និងអ្នកស្រាវជ្រាវ សរុបប្រមាណ ៨០០នាក់។

Advertisement

ក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តី និងបានថ្លែងសុន្ទរកថាក្នុងវេទិកាស្តីពីនវានុវត្តន៍និងការអភិវឌ្ឍរួមគ្នានូវបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារ (Agentic AI) ដោយផ្តោតលើសមិទ្ធផលនិងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលមាន ក.ប.ទ. ជាសេនាធិការ លើការងារបញ្ញាសិប្បនិម្មិត រួមមានការពង្រឹងធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជំរុញការចាប់យកនិងការប្រើប្រាស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងអភិបាលកិច្ច ជាពិសេសប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារ។ យុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិតនឹងដើរតួនាទីជាមគ្គុទ្ទេសក៍យ៉ាងសំខាន់ក្នុងការចាប់យក ការអភិវឌ្ឍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត រួមទាំងបញ្ញាសិប្បនិម្មិតបែបភ្នាក់ងារផងដែរ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា