អាមេរិក ពិចារណាបញ្ចេញយោធាកម្ទេចក្រុមភេរវករនៅ ម៉ាលី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ពិចារណាបញ្ចេញយោធាកម្ទេចក្រុមភេរវករនៅ ម៉ាលី

អាមេរិក ពិចារណាបញ្ចេញយោធាកម្ទេចក្រុមភេរវករនៅ ម៉ាលី

តូក្យូ ៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កំពុងពិចារណាបើកការវាយប្រហារយោធានៅក្នុងប្រទេសម៉ាលី ដើម្បីកម្ទេចក្រុមភេរវករ Jama’at Nusrat al-Islam wal-Muslimin ហៅកាត់ JNIM ដែលជាបណ្តាញពួកភេរវករ អាល់កៃដា ដ៏ធំបំផុតនៅអាហ្វ្រិកខាងលិច ។

Advertisement

ប្រសិនបើផែនការវាយប្រហារនេះ ត្រូវបានអនុម័តជាផ្លូវការ ម៉ាលីនឹងក្លាយជាប្រទេសទី ៨ ដែលលោក Trump បានបញ្ជាឱ្យមានការវាយប្រហារយោធា នៅក្នុងអាណត្តិទីពីររបស់គាត់ បន្ទាប់ពីយេម៉ែន សូម៉ាលី ស៊ីរី អ៊ីរ៉ង់ អ៊ីរ៉ាក់ នីហ្សេរីយ៉ា និងវេណេស៊ុយអេឡា ។

ផ្អែកតាមប្រភពពីមន្រ្តីអាមេរិក, កាសែត Washington Post រាយការណ៍ថា បច្ចុប្បន្ន មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននឹងកំពុងខ្វែងគំនិតគ្នា ជុំវិញការអនុម័តលើផែនការវាយប្រហារយោធាប្រឆាំងក្រុមភេរវករនៅម៉ាលី ។ រីឯក្រសួងការបរទេសអាមេរិកមិនបានបដិសេធចំៗអំពីគម្រោងនេះទេ ប៉ុន្តែបានថ្កោលទោសសកម្មភាពភេរវកម្មនៅម៉ាលីយ៉ាងខ្លាំងក្លា។

បើតាម Anadolu, កាលពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានប្រកាសចាត់ទុកក្រុម JNIM នៅម៉ាលី ជាអង្គការភេរវកម្មបរទេស ។ ក្រុមនេះបានពង្រីកខ្លួនយ៉ាងលឿន និងបានវាយប្រហារបណ្តាលឱ្យស្លាប់រដ្ឋមន្ត្រីការពារជាតិម៉ាលី លោក Sadio Camara កាលពីខែមេសា ។

យោងតាមយុទ្ធសាស្ត្រ “Trade, not Aid” របស់រដ្ឋបាលលោក Trump, អាមេរិកអាចនឹងផ្តល់ជំនួយយោធា និងការវាយប្រហារលើក្រុមភេរវករនៅម៉ាលី ជាថ្នូរនឹងការទទួលបានសិទ្ធិធ្វើអាជីវកម្មលើធនធានរ៉ែសំខាន់ៗ មានដូចជា លីចូម មាស និងអ៊ុយរ៉ាញ៉ូម ។ ម៉ាលី ត្រូវបានគេស្គាល់ទូទៅថា ជាប្រទេសផលិតមាសធំជាងគេមួយនៅក្នុងទ្វីបអាហ្វ្រិក ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា