អាមេរិកប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអារ៉ាប៊ី សាអូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអារ៉ាប៊ី សាអូឌីត

អាមេរិកប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអារ៉ាប៊ី សាអូឌីត

វ៉ាស៊ីនតោន ៖ អាមេរិក កាលពីថ្ងៃពុធ បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអារ៉ាប៊ី សាអូឌីត ដែលនឹងនាំទៅរកការបង្កើតកម្មវិធីនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេសឈូងសមុទ្រមួយនេះ។

Advertisement

តាមក្រសួងថាមពលអាមេរិក, កិច្ចព្រមព្រៀងមានចំនួន២ ដោយក្នុងនោះ មួយគឺស្ដីពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរប្រកបដោយសន្តិភាព និងមួយទៀត ស្ដីពីការការពារសុវត្ថិភាពជាលក្ខណៈទ្វេភាគី ហើយ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright និងសមភាគីរបស់លោក គឺព្រះអង្គម្ចាស់ Abdulaziz bin Salman។

ក្រសួងថាមពលអាមេរិកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទាំង២បានបង្កើតជាមូលដ្ឋានច្បាប់សម្រាប់ភាពជាដៃគូយូរអង្វែង រាប់ទសវត្សរ៍ មានតម្លៃរាប់ពាន់លានដុល្លារ ដែលនឹងជួយជំរុញអាទិភាពសេដ្ឋកិច្ចជាច្រើន ព្រមទាំងកម្មវត្ថុយុទ្ធសាស្ត្រ ក្នុងនោះ រួមមានទាំងការមិនរីកសាយអាវុធនុយក្លេអ៊ែរ។

នៅក្នុងចំណុចមួយនៃកិច្ចព្រមព្រៀង បានបើកផ្លូវឱ្យបណ្ដាក្រុមហ៊ុនអាមេរិកសាងសង់រោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោនទទូចថាកិច្ចព្រមព្រៀងនេះមានរួមបញ្ចូលទាំងការការពារសុវត្ថិភាពប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ។

បើតាម CNA, ការប្រកាសពីការឈានដល់កិច្ចព្រមព្រៀងខាងលើ កើតមានឡើងចំពេលសហរដ្ឋអាមេរិក ជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ ដោយហេតុចម្បងគឺដោយសារតែការព្រួយបារម្ភ ចំពោះកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយសង្ស័យថា ប្រទេសឥស្លាមមួយនេះលួចលាក់ផលិតអាវុធនុយក្លេអ៊ែរ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា