៦ខែឆ្នាំនេះ ក្រសួងយុត្តិធម៌រកឃើញតម្រុយនៃចំណាត់ការមិនប្រក្រតីរបស់តុលាការចំនួន ២០ករណី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៦ខែឆ្នាំនេះ ក្រសួងយុត្តិធម៌រកឃើញតម្រុយនៃចំណាត់ការមិនប្រក្រតីរបស់តុលាការចំនួន ២០ករណី

៦ខែឆ្នាំនេះ ក្រសួងយុត្តិធម៌រកឃើញតម្រុយនៃចំណាត់ការមិនប្រក្រតីរបស់តុលាការចំនួន ២០ករណី

ក្រសួងយុត្តិធម៌ប្រកាសលទ្ធផលរយៈពេល ៦ខែឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនានានៅតាមតុលាការ។

Advertisement

ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ ក្រសួងយុត្តិធម៌បានទទួលពាក្យបណ្តឹងចំនួន ៤៥៩ ករណី ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតីនៃចំណាត់ការរបស់តុលាការ។ បើបូករួមទាំងពាក្យបណ្ដឹងដែលនៅសល់មិនទាន់ចាត់ការកាលពីឆ្នាំ២០២៥ ពាក្យបណ្តឹងដែលត្រូវចាត់ការសរុបនៅឆ្នាំនេះមានចំនួន ៦៧១ ករណី។

ក្នុងចំណោមពាក្យបណ្តឹងសរុបដែលទទួលបាននេះ, គណៈកម្មការដឹកនាំនិងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាត់ការរួចបានចំនួន ៣៤៣ ករណី ស្មើនឹង ៥១%។ ក្នុងចំណោមពាក្យបណ្ដឹងដែលបានចាត់ការរួច ត្រូវបានរកឃើញថា “ពុំមានភាពមិនប្រក្រតី” ចំនួន ៣២៣ ករណី ស្មើនឹងជាង ៩៤%។

ក្រសួងបញ្ជាក់ថា ជាងពាក់កណ្តាលនៃម្ចាស់បណ្ដឹងគ្រាន់តែបារម្ភថាអាចមានភាពមិនប្រក្រតី ហើយចំពោះករណីសង្ស័យផ្សេងទៀត ក្រុមអ្នកស្រាវជ្រាវរកឃើញថា តុលាការបានសម្រេចក្តីដោយមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់។

តម្រុយសង្ស័យថា “អាចមានភាពមិនប្រក្រតី” មានតែចំនួន ២០ ករណីប៉ុណ្ណោះ ក្នុងនោះបានចាត់ឱ្យមានការចុះធ្វើអធិការកិច្ចចំនួន ១៦ ករណី, ស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មីចំនួន ៣ ករណី និងផ្ទេរសមត្ថកិច្ចចំនួន ១ ករណី។

ក្រសួងយត្តិធម៌បញ្ជាក់ថា ពាក្យបណ្ដឹងដែលនៅសល់ និងកំពុងចាត់ការដោយគណៈបញ្ជាការដឹកនាំយុទ្ធនាការ មានចំនួន ១០៨ ករណី ស្មើនឹងជិត ២៤% នៃចំនួនពាក្យបណ្តឹងសរុប។

ផ្អែកលើទិន្នន័យខាងលើ ដោយធៀបនឹងសំណុំរឿងទូទាំងប្រទេស ដែលមានចំនួនជិត ១៣ម៉ឺនករណី ប្រជាពលរដ្ឋដែលយល់ថាមានភាពមិនប្រក្រតីចំពោះចំណាត់ការលើសំណុំរឿងរបស់ខ្លួន ហើយបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ មានចំនួន មានតែ ០,៣៦% នៃសំណុំរឿងសរុបទូទាំងប្រទេសប៉ុណ្ណោះ។

ក្រសួងសង្កត់ធ្ងន់ថា សំណុំរឿងដែលត្រូវបានរកឃើញតម្រុយសង្ស័យថាអាចមានភាពមិនប្រក្រតីមានចំនួនត្រឹមតែ ២០ ករណី គឺស្មើនឹង ០,០១% នៃសំណុំរឿងសរុបទូទាំងប្រទេសប៉ុណ្ណោះ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំង យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់តុលាការលើការពង្រឹងគុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួន៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា