សំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពាន់ជាង ៨ ៤០០គ្រាប់ ត្រូវបាន CMAC បោសសម្អាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពាន់ជាង ៨ ៤០០គ្រាប់ ត្រូវបាន CMAC បោសសម្អាត

សំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពាន់ជាង ៨ ៤០០គ្រាប់ ត្រូវបាន CMAC បោសសម្អាត

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានចុះប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់លើការបោសសម្អាតសំណល់យុទ្ធភណ្ឌពីសង្គ្រាមឈ្លានពានរបស់ភាគីថៃកាលពីឆ្នាំ២០២៥ នៅក្នុងខេត្តជាប់ព្រំដែនចំនួន៦ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងកោះកុង។
 
នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៦នេះ អង្គភាពស៊ីម៉ាក់ បាន​ស្រាវជ្រាវរកឃើញថា ផ្ទៃដីប៉ះពាល់ចំនួនជាង ៣សែន៨ម៉ឺនហិកតា ក្នុងភូមិសរុប​ចំនួន ៣៤៩ភូមិ បានរងផលប៉ះពាល់ដោយសារសង្គ្រាមឈានពានរបស់យោធាថៃ។
 
ជាលទ្ធផល ​មន្ត្រីជំនាញបានបោសសម្អាតគ្រាប់យុទ្ធភណ្ឌជាង ៨ ៤០០គ្រាប់ ក្នុងនោះ​គ្រាប់បែកចង្កោមជិត ៤ ៥០០គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាព។ ​
 
ការបោសសម្អាតសំណល់យុទ្ធភណ្ឌ​បានជួយឲ្យគ្រួសារចំនួនជិត ៦ ០០០ គ្រួសារ អាចវិលត្រឡប់ទៅរស់នៅលំនៅឋានវិញដោយសុវត្ថិភាព និងអាចប្រើប្រាស់ដីធ្លីឡើងវិញចំនួន ១ ៤៥៥ ហិកតា។ ​​ មន្រ្តី CMAC ក៏បានបានរំដោះដីរងផលប៉ះពាល់លើសាលារៀន ៨៧ កន្លែង ទំហំ ១៥៤ ហិកតា មណ្ឌលសុខភាព ២០ កន្លែង វត្តអារាម ៦ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១១៤ ផ្សេងទៀត។
 
អង្គភាព CMAC ​នឹងបន្ត​​ធ្វើទំនើបកម្មបច្ចេកវិទ្យា AI និងនវានុវត្តន៍ ព្រមទាំងពង្រឹងសមត្ថភាពផ្ទៃក្នុង និងពង្រីកទំនាក់ទំនងខាងក្រៅឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនប្រសិទ្ធភាព គុណភាព ទំនុកចិត្ត និងសុវត្ថិភាពក្នុងប្រតិបត្តិការ។
 
ដើម្បីសម្រេចបាននូវភាពជោគជ័យនេះ អង្គភាព CMAC បន្តជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែទូលំទូលាយ ដែលជាសសរស្តម្ភយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យមីន និងពង្រឹងភាពជាម្ចាស់៕

Advertisement

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា