សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រម្លឹកខួបមួយឆ្នាំដែលកម្ពុជារងការឈ្លានពាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រម្លឹកខួបមួយឆ្នាំដែលកម្ពុជារងការឈ្លានពាន

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រម្លឹកខួបមួយឆ្នាំដែលកម្ពុជារងការឈ្លានពាន

គ្មានថ្ងៃបំភ្លេចបាន !

Advertisement

នៅថ្ងៃស្អែកនេះ គឺជាខួប ១ ឆ្នាំ នៃការចាប់ផ្តើមសកម្មភាពប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃនោះ យោធាថៃបានចាប់ផ្តើមសកម្មភាពប្រដាប់អាវុធមកលើកងកម្លាំងកម្ពុជាដែលកំពុងបំពេញភារកិច្ចការពារព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ មុននឹងរាលដាលទៅកាន់តំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ហេតុការណ៍នេះបានបន្សល់ទុកនូវការបាត់បង់ជីវិត ការរងរបួស ការបែកបាក់គ្រួសារ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ ព្រមទាំងបានឆ្លាក់ជាការចងចាំដ៏ឈឺចាប់មួយនៅក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា។

មួយឆ្នាំបានកន្លងផុតទៅ ប៉ុន្តែភាពឈឺចាប់ និងការបាត់បង់ដែលបានកើតឡើងនៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជាតិជានិច្ច។ ការចងចាំនេះបានក្លាយជាកម្លាំងជំរុញឱ្យប្រជាជនកម្ពុជាបន្តពង្រឹងឯកភាពជាតិ មហាសាមគ្គីភាព និងការត្រៀមខ្លួនគ្រប់កាលៈទេសៈ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីពីការរំលោភបំពាននានា។

សូមឧទ្ទិស និងគោរពដល់វិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងបូរណភាពទឹកដី ព្រមទាំងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិត ដោយសារសង្គ្រាម។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា