ចិន ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់

ចិន ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់

ប៉េកាំង ៖ ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែកក្កដានេះ នៅតាមផ្នែកខ្លះនៃច្រកសមុទ្រតៃវ៉ាន់ ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រនៃខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសរបស់ខ្លួន ។

Advertisement

ការបញ្ចេញសាច់ដុំយោធានេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលផ្តោតសំខាន់លើបញ្ហាជាច្រើន រួមទាំងបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងតែងតែអះអាងថា ជាផ្នែកមួយនៃទឹករបស់ខ្លួន ។

អាជ្ញាធរដែនសមុទ្រចិននិយាយថា សមយុទ្ធនេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ជារៀងរាល់ថ្ងៃ នៅជុំវិញកោះ Dongshan ដែលមានព្រំប្រទល់ជាប់ខេត្ត Guangdong ។

បើតាម Straits Times, ក្នុងអំឡុងពេលហាត់ហ្វឹកហ្វឺនបាញ់គ្រាប់ពិតរយៈពេល ១០ ម៉ោងនេះ បញ្ជាការដ្ឋានភូមិភាគបូព៌ានៃប្រទេសចិន បានបាញ់គ្រាប់រ៉ុកកែតចូលទៅក្នុងដែនទឹកភាគខាងជើង និងភាគខាងត្បូងនៃកោះតៃវ៉ាន់ ។

សូមរម្លឹកថា មហាយក្សចិន បានរៀបចំសមយុទ្ធទ្រង់ទ្រាយធំបំផុតរបស់ខ្លួន នៅក្នុងការឡោមព័ទ្ធកោះតៃវ៉ាន់ កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយអាវុធ ក្នុងតម្លៃបំបែកកំណត់ត្រារហូតដល់ជាង ១១ ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់ ។

យ៉ាងណា ទោះបីជាមានសម្ពាធ និងការសម្លុតគំរាមក៏ដោយ កោះតៃវ៉ាន់ នៅក្រោមការដឹកនាំដោយលោកប្រធានាធិបតី Lai Ching-te បានប្រកាសថា តៃវ៉ាន់ត្រូវតែរួមកម្លាំងគ្នា ដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា