ប្រមុខការទូតកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសអាម៉េរិកអំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រមុខការទូតកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសអាម៉េរិកអំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ប្រមុខការទូតកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសអាម៉េរិកអំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ​ប្រតិ​បត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

Advertisement

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវឌ្ឍនភាព​ជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាម៉េរិក និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អាម៉េរិក ខណៈដែលកម្ពុជាធ្វើជាប្រទេសសម្របសម្រួលសម្រាប់ឆ្នាំ ២០២៤-២០២៧ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត​ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមរដ្ឋមន្រ្តីការបរទេស Marco Rubio ដើម្បីជំរុញភាពជាដៃគូទាំងពីរឱ្យកាន់តែ​រីកចម្រើនថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump សម្រាប់ការគាំទ្រដ៏មានតម្លៃរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងគូឡាឡាំពួ (Kuala Lumpur Peace Accord) ក៏ដូចជាការបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីការបរទេស Marco Rubio អំពីការវិវត្តចុងក្រោយនៃស្ថានភាពព្រំដែនផងដែរ
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា