ឯកឧត្តម លីវ សុផាណារិទ្ធិ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម លីវ សុផាណារិទ្ធិ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តម លីវ សុផាណារិទ្ធិ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council)ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

Advertisement

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និង ឯកឧត្តម Brian D. McFeeters បានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបតិ្តការទំនាក់ទំនងធុរកិច្ចរវាងក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ាន និងក្រសួងលើវិស័យសំខាន់ៗ រួមមានវិស័យប្រៃសណីយ៍ វិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខសាយប័រ និងវិស័យទូរគមនាគមន៍ ជាដើម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍សួនឌីជីថលរបស់ប្រទេសកម្ពុជា ដែលនឹងក្លាយជាឱកាសក្នុងការទាក់ទាញអ្នកវិនិយោគបរទេសក្នុងការសហការ ក៏ដូចជាវិនិយោគទុនតាមរយៈយន្តការគាំទ្រ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីក្រសួងក្នុងការអភិវឌ្ឍវិស័យឌីជីលនៅកម្ពុជា រួមមានការបង្កើតសួនឌីជីថល, ការអនុវត្តគម្រោងអ៊ីនធឺណិតល្បឿនលឿនជាដើម ដែលជាការគាំទ្រដល់ SME នៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសក្ដានុពល និងឱកាសក្នុងការវិនិយោគជាច្រើនក្នុងវិស័យទាំង៣ខាងលើ ហើយក៏បានបញ្ជាក់អំពីការកិច្ចសហប្រតិបត្តិការក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រក្នុងការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា