អ៊ីរ៉ង់ គំរាមវាយមូលដ្ឋានទ័ពអង់គ្លេស បើសិនបើកដៃឱ្យអាមេរិកប្រើវាយប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមវាយមូលដ្ឋានទ័ពអង់គ្លេស បើសិនបើកដៃឱ្យអាមេរិកប្រើវាយប្រទេសខ្លួន

អ៊ីរ៉ង់ គំរាមវាយមូលដ្ឋានទ័ពអង់គ្លេស បើសិនបើកដៃឱ្យអាមេរិកប្រើវាយប្រទេសខ្លួន

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់បានព្រមានធ្ងន់ៗកាលពីថ្ងៃ ព្រហស្បតិ៍ ថា មូលដ្ឋានទ័ពអង់គ្លេសណាក៏ដោយ ដែលត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីបើកការវាយប្រហារលើក្រុងតេហេរ៉ង់ នោះនឹងក្លាយជាគោលដៅស្របច្បាប់ ។

Advertisement

កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ IRGC និយាយថា ថ្មីៗនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក B-1 ដែលហោះចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford របស់ចក្រភពអង់គ្លេស ទៅវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃ អង្គារ បន្ទាប់ពីនាវាចម្បាំងដែលធ្វើប្រតិបត្តិការនៅក្នុងមហាសមុទ្រឥណ្ឌា បានអស់ស្តុកមីស៊ីលនាំផ្លូវ ។

ដូច្នេះ កងកម្លាំង IRGC សូមព្រមានទុកមុនថា មូលដ្ឋានទ័ពណាក៏ដោយ ដែលត្រូវបានប្រើប្រាស់សម្រាប់ការឈ្លានពានប្រឆាំងនឹងទឹកដីប្រទេសអ៊ីរ៉ង់ គឺជាគោលដៅស្របច្បាប់សម្រាប់ពួកយើង ។

កងកម្លាំង IRGC បានដាស់តឿនអង់គ្លេស កុំធ្វើឱ្យប្រវត្តិរបស់ខ្លួនកាន់តែអាក្រក់ទៅៗ ហើយចោទថា ទីក្រុងឡុងដ៍ ជា “ស្ថាបត្យករចម្បងនៃអស្ថិរភាព” នៅតំបន់មជ្ឈិមបូព៌ា ហើយបានដើរតួនាទីធំបំផុតមួយ នៅក្នុងការវាយប្រហារចុងក្រោយបង្អស់របស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ។

ជាមួយគ្នានេះ កងកម្លាំង IRGC ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកផងដែរថា កំពុងព្យាយាមប្រើប្រាស់ការអំពាវនាវឱ្យមានការចរចាឡើងវិញ ដើម្បីទិញពេលវេលាបំពេញបន្ថែមសមត្ថភាពយោធារបស់ខ្លួន មុនពេលបន្តការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ ហើយថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទទួលបានអត្ថប្រយោជន៍ពីអ្វីដែលខ្លួនពិពណ៌នាថា ជា “បទឈប់បាញ់បោកប្រាស់” នោះទេ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា