កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធីនិងប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធីនិងប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធីនិងប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ

ទីក្រុងញូវយ៉ក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” ។

Advertisement

ឯកឧត្តមបានរំលឹកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា កន្លងទៅ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីអាទិភាពចំនួនបួនដូចខាងក្រោម៖ ការពង្រឹងតួនាទីរបស់ អ.ស.ប. ក្នុងការបង្ការដោយវិធីសាស្រ្តការទូត; ការធានាថាជម្លោះត្រូវបានដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី និងការអនុលោមតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ; ការពង្រឹងឯកភាព និងភាពមិនលម្អៀងរបស់ក្រុមប្រឹក្សា; និងការដោះស្រាយផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែនរបស់កម្ពុជា ដែលកំពុងបន្តកើតមាន ដែលមានជនស៊ីវិលជាង២ម៉ឺននាក់នៅតែជាជនភៀសសឹក។ ជាទីបញ្ចប់ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យមិនត្រូវផ្លាស់ប្តូរដោយកម្លាំង ឬតាមរយៈការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែងនោះទេ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា