ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៦៖ រំលេចស្នូលវប្បធម៌ខ្មែរទៅកាន់ ឆាកអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៦៖ រំលេចស្នូលវប្បធម៌ខ្មែរទៅកាន់ ឆាកអន្តរជាតិ

ពិព័រណ៍អាពាហ៍ពិពាហ៍ឆ្នាំ២០២៦៖ រំលេចស្នូលវប្បធម៌ខ្មែរទៅកាន់ ឆាកអន្តរជាតិ

ភ្នំពេញ៖ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ ឆ្នាំ២០២៦ បានប្រារព្ធយ៉ាង មហាឡារឹកកាលពីព្រឹកថ្ងៃទី២៤ កក្កដា ២០២៦ ។លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ទុកការរៀបចំនេះដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណី​ដ៏ផូរផង់​របស់ដូនតាខ្មែរ និងផ្សព្វផ្សាយការរៀប អាពាហ៍ពិពាហ៍ខ្មែរទៅកាន់ឆាកអន្តរជាតិ ហើយបញ្ចៀសបាននូវការ ភ័ន្តច្រឡំជាមួយ នឹងប្រទេសដទៃ។

Advertisement

ក្នុងពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៣ឆ្នាំ២០២៦ ដែល​រៀបចំឡើងនៅ ដឹ ព្រេមៀ សែនសុខ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​ការរៀបចំ​កម្មវិធី​ដ៏មានអត្ថន័យនេះ ជាពិសេសបានធ្វើឱ្យ​ពិព័រណ៍នេះមាន​ទំហំ​កាន់តែធំ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ការជួបជុំរវាងអ្នកផ្តល់សេវា​រៀបចំអាពាហ៍ពិពាហ៍ និងអតិថិជន សម្រាប់ស្វែងយល់អំពីមង្គលការខ្មែរឱ្យបានកាន់តែជ្រៅជ្រះ។

លោកជំទាវបណ្ឌិតបានគូសរំលេចថា អាពាហ៍ពិពាហ៍ គឺជាពេលវេលា​ដែលកូនក្រមុំ កូនកំលោះឈានទៅបង្កើតគ្រួសារមួយថ្មីដ៏​មាន​សុភមង្គល ការប្តេជ្ញាក្នុងការកសាងជិវិតគ្រួសារ ដោយសេចក្តីស្រឡាញ់ ភក្តីភាព ទំនួលខុសត្រូវ និងភាពសុខុដុមរមនា ជាពេលដែលញាតិ​មិត្ត​បានដឹងឮ ហើយក៏ជាពេលរំលឹកដល់មេបា ដូនតា ចាស់ទុំ គុណ​បំណាច់​​អ្នកជំនាន់មុន ដែលបានបន្សល់​ទុក​ឱ្យយើង។

លោកជំទាវបណ្ឌិតក៏បានរំលឹកផងដែរអំពីការតុបតែង និងការស្លៀក​ពាក់ នៅក្នុងពិធី អាពាហ៍ពិពាហ៍ខ្មែរនាសម័យមុន ហើយ​ធៀប​នឹងសម័យបច្ចុប្បន្ននេះគឺមានភាពខុសគ្នា ព្រោះការវិវត្តនៃសង្គម​នាំឱ្យមានការច្នៃប្រឌិតច្រើន ប៉ុន្តែរាល់ការច្នៃប្រឌិត គឺត្រូវ​មាន​ឫសគល់, រាល់ការធ្វើទំនើបកម្មមិនត្រូវភ្លេចអត្តសញ្ញាណ​ដើមបាន​ឡើយ ហើយការកែច្នៃគឺមិនគួរក្លាយជាការកែបោះ​ចោល​អត្ថន័យ​ដើមទេ។

ដើម្បីឱ្យពិធីមង្គលការខ្មែរកាន់តែមានអត្ថន័យរស់រវើកលោកជំទាវបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដែលក្នុងនោះ ក្រសួងស្ថាប័ន​ត្រូវបន្តស្រាវជ្រាវនិងផ្សព្វផ្សាយចំណេះដឹងពីអាពាហ៍ពិពាហ៍ខ្មែរឱ្យបានទូលំទូលាយ ចែករំលែកដល់យុវជន និងអាជីវករ។ ចំណែកអ្នក​ប្រកបអាជីវកម្មមង្គលការ និងអ្នករៀបចំពិព័រណ៍ ត្រូវប្រើភាព​ច្នៃប្រឌិតដោយគោរពតាមទម្រង់ និងអត្ថន័យដើម ដើម្បីរួមគ្នាថែរក្សា​ប្រពៃណី។គូស្រករថ្មីគប្បីសិក្សាស្វែងយល់ពីអត្ថន័យនៃកិច្ចពិធី​នានា​មុនរៀបការ ដើម្បីឱ្យ​ថ្ងៃមង្គលការកាន់តែមានន័យជ្រាលជ្រៅ​សម្រាប់​ខ្លួនឯង គ្រួសារ និងកូនចៅជំនាន់ក្រោយ។លោកជំទាវលើក ទឹកចិត្ត​ឱ្យប្រើ​ប្រាស់ផ្កា ផ្លែឈើ សិប្បកម្ម និងស្នាដៃអ្នកជំនាញខ្មែរ ដើម្បីរួម​ចំណែក​លើកស្ទួយវប្បធម៌ផង និងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានផង។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត ក៏បានអរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានផ្តល់ការណែនាំ គាំទ្រ និងបង្ហាញ​អំពីការ​វិវត្តនៃសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ តាមសម័យកាល ស្របតាម​ខ្លឹមសារបច្ចេកទេសគុណតម្លៃប្រពៃណីខ្មែរ ។

គួររំលឹកថា នេះជាលើកទី៣ហើយដែលពិព័រណ៍អាពាហ៍ពិពាហ៍​ត្រូវបានរៀបចំធ្វើឡើង ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌​ប្រពៃណីដ៏ផូរផង់របស់ដូនតាខ្មែរ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ ការរៀបអាពាហ៍ពិពាហ៍ខ្មែរ ទៅកាន់ឆាកអន្តរជាតិ ឱ្យស្គាល់អំពី​អត្តសញ្ញាណ អរិយធម៌ លក្ខណៈ រចនាបថខ្មែរ ក្នុងបំណងការពារ កុំឱ្យមានការភ័ន្តច្រឡំជាមួយនឹងប្រទេសដទៃ៕


ដោយ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា