សម្តេចតេជោបង្ហាញចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោបង្ហាញចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

សម្តេចតេជោបង្ហាញចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា។
ខ្លឹមសាររបស់លោកស្រីដូចខាងក្រោម៖

Advertisement

ក្នុងរយៈពេលមួយឆ្នាំមកនេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត ៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។

កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល២០ឆ្នាំមកនេះ យើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការអភិវឌ្ឍសហគមន៍»។ មូលនិធិ Maddox មានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលជម្លោះព្រំដែនបានផ្ទុះឡើង។ ខ្ញុំពិតជាមានកិត្តិយសដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាងរបស់ខ្ញុំ និងក្រុមការងារមូលនិធិ ខណៈយើងបានដោះគ្រាប់មីន និងបានអភិវឌ្ឍតំបន់ជាមួយគ្នា។

នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេ ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើងវិញបានភ្លាមៗ។

ខ្ញុំស្រឡាញ់ប្រទេសមួយនេះ (កម្ពុជា) និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្សរីករាយដើម្បីចាប់ផ្ដើម ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខមាភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលទន្ទឹងរង់ចាំចាំថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ៕

One year ago, conflict broke out along Cambodia’s border, upending the safety and stability of so many. Now, nearly 30,000 people remain internally displaced and unable to return home.

Cambodia has always been a special country for me and my family. This is my son’s country of birth, our home is here, and for over 20 years, we’ve worked with a fully locally-led team on conservation and community development. The Maddox Foundation is headquartered on the same border where the recent conflict took place.

I have had the honor of becoming close friends with my neighbors and the Foundation team as we demined and developed the area together.

When the fighting broke out last year, we had to evacuate our staff and their families ― a painful reminder of just how quickly conflict can return.

I love this country and its resilient, warm people. While we’re grateful to have resumed our work protecting the land and supporting the community’s health and livelihoods, my heart is with everyone still waiting to come home.

ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយ រាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា