អង្គការ AHF អំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ចំពោះប្រព័ន្ធបំណុលសាកលដើម្បីការពារមូលនិធិថែទាំសុខភាពក្នុងប្រទេសកំពុងអភិវឌ្ឍន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង្គការ AHF អំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ចំពោះប្រព័ន្ធបំណុលសាកលដើម្បីការពារមូលនិធិថែទាំសុខភាពក្នុងប្រទេសកំពុងអភិវឌ្ឍន៍

អង្គការ AHF អំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ចំពោះប្រព័ន្ធបំណុលសាកលដើម្បីការពារមូលនិធិថែទាំសុខភាពក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់ចំពោះប្រព័ន្ធបំណុលសកល ដោយព្រមានថា បន្ទុកបំណុលកើនឡើងកំពុងបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេជាមូលដ្ឋានក្នុងការបំពេញតម្រូវការសាធារណៈ។

Advertisement

ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសយុទ្ធនាការសកល “សេរីភាពពីបំណុល” របស់ខ្លួននៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF និងលោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ប្រចាំប្រទេសកម្ពុជា។

AHF កម្ពុជាបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ភាពអយុត្តិធម៌ពីការជាប់បំណុលទាមទារប្រព័ន្ធសកលដែលផ្តល់អាទិភាពដល់ប្រជាជនជាជាងប្រាក់ចំណេញ» ដោយអះអាងថា ប្រទេសនានាមិនគួរមានការពិចារណាពីការជ្រើសរើសរវាងការសងបំណុលដល់ម្ចាស់បំណុល និងការការពារសុខភាពសាធារណៈនោះទេ។

អង្គការ AHF បានលើកឡើងពីតួលេខសកលដែលបង្ហាញថា មនុស្ស ៣.៤ ពាន់លាននាក់ឥឡូវនេះរស់នៅក្នុងប្រទេសដែលរដ្ឋាភិបាលចំណាយប្រាក់ច្រើនជាងលើការសងបំណុលជាងការថែទាំសុខភាព ឬការអប់រំ។ ទាំងនេះបានបញ្ជាក់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបង់ថ្លៃអត្រាការប្រាក់កម្ចីខ្ពស់ជាងប្រទេសអ្នកមានពីរទៅ១០ដងដែលនាំមានការកាត់បន្ថយការវិនិយោគលើប្រព័ន្ធសុខភាព ការអប់រំ និងការឆ្លើយតបទៅនឹងបំរែបម្រួលអាកាសធាតុ។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការដែលធំជាងគេបំផុតរបស់ពិភពលោក បាននិយាយថា បញ្ហានេះបានលាតសន្ធឹងហួសពីសេដ្ឋកិច្ច ពីព្រោះការសងបំណុលប៉ះពាល់ដោយផ្ទាល់ដល់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្នសុខភាពសាធារណៈ ពង្រឹងកម្មវិធីបង្ការជំងឺ និងបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាព។

ថ្លែងនៅក្នុងពិធីពិភាក្សានេះ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF បានមានប្រសាសន៍ថា «ការថែទាំសុខភាពមិនគួរក្លាយជាជនរងគ្រោះនៃការជាប់អន្ទាក់នៃបំណុលឡើយ។ នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្ខំឱ្យចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាងការចំណាយ​លើមន្ទីរពេទ្យ ការបង្ការជំងឺ និងការអប់រំ វាគឺធ្វើឱ្យប្រជាជនសាមញ្ញត្រូវចំណាយថ្លៃខ្ពស់បំផុត»។
«យើងត្រូវការប្រព័ន្ធហិរញ្ញវត្ថុសកលដ៏យុត្តិធម៌ជាងមុន ដែលដាក់សុខភាព និងសុខុមាលភាពរបស់ប្រជាជនជាចំបង»។

AHF បានអះអាងថា វិបត្តិបំណុលរដ្ឋត្រូវបានជំរុញដោយច្បាប់ហិរញ្ញវត្ថុសកលមានភាពមិនស្មើគ្នា រចនាសម្ព័ន្ធសេដ្ឋកិច្ចប្រវត្តិសាស្ត្រ និងការគ្រប់គ្រង របស់អ្នកផ្តល់ប្រាក់កម្ចីពហុភាគី និងម្ចាស់បំណុលឯកជន ដែលធ្វើឱ្យប្រទេសក្រីក្រមិនមានអំណាចចរចាបានទូលំទូលាយ។

ទាំងនេះបានបញ្ជាក់ថា រាល់ប្រាក់ដុល្លារដែលប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានពីជំនួយអន្តរជាតិ ប្រាក់រាប់ពាន់លានដុល្លារនឹងហូរចេញតាមរយៈ​ការសងបំណុល វិធានការរឹតត្បិត ចន្លោះប្រហោងពន្ធដែលភ្ជាប់ទៅនឹងធនធានធម្មជាតិ និងលំហូរចេញហិរញ្ញវត្ថុផ្សេងទៀត ដែលពង្រីកវិសមភាព និងធ្វើឱ្យការអភិវឌ្ឍចុះខ្សោយរយៈពេលវែង។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសរបស់ AHF កម្ពុជា បានមានប្រសាសន៍ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​« បេសកកម្មរបស់ AHF លើសពីការព្យាបាលមេរោគអេដស៍។ ប្រព័ន្ធសុខាភិបាលរឹងមាំ និងប្រកបដោយចីរភាព តម្រូវឱ្យមានការវិនិយោគសាធារណៈគ្រប់គ្រាន់ ហើយវាក្លាយជាមិនអាចទៅរួច នៅពេលដែលប្រទេសនានាជាប់គាំងដែលមិនអាចទ្រទ្រង់បានដោយសារជាប់បំណុល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ តាមរយៈយុទ្ធនាការ «សេរីភាពពីបំណុល» Freedom from Debt យើងកំពុងអំពាវនាវឱ្យមានកំណែទម្រង់ ដែលនឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍វិនិយោគលើការថែទាំសុខភាព និងកសាងសហគមន៍​ដែលមានសុខភាពល្អជាងមុន »។

បើគ្មានកំណែទម្រង់ដែលមានអត្ថន័យទេ AHF បានព្រមានថា ប្រទេសដែលងាយរងគ្រោះនឹងបន្តការតស៊ូដើម្បីវិនិយោគឱ្យបានគ្រប់គ្រាន់លើប្រព័ន្ធថែទាំសុខភាព ការអប់រំ និងការការពារសង្គម ខណៈពេលដែលបំពេញកាតព្វកិច្ចបំណុលដែល
កំពុងកើនឡើង។

អង្គការបានបន្ថែមថា យុទ្ធនាការ «សេរីភាពពីបំណុល» Freedom from Debt ស្វែងរកយុត្តិធម៌ពីការជាប់បំណុលដែលជាចំណុចចំបងនៃការពិភាក្សាការអភិវឌ្ឍន៍សកល ដោយអះអាងថា ប្រព័ន្ធសុខាភិបាលប្រកបដោយចីរភាពមិនអាចសម្រេចបានទេ លុះត្រាតែប្រទេសនានាមាន ពេលវេលាគ្រប់គ្រាន់ និងថវិកាដើម្បីវិនិយោគលើប្រជាជនរបស់ពួកគេ។

បច្ចុប្បន្ន អង្គការ AHF ផ្តល់សេវាបង្ការ ព្យាបាល និងស្វែងរកការគាំទ្រ ផ្តល់សេវាមេរោគអេដស៍ដល់មនុស្សជាង ៣ លាននាក់នៅក្នុងប្រទេសចំនួន ៥០ រួមទាំងប្រទេសកម្ពុជា ដែលជាទីតាំងដែលខ្លួនគាំទ្រសេវាផ្តល់ការព្យាបាលមេរោគអេដស៍តាមរយៈចូលរួមចំណែកការងារសុខភាពសាធារណៈក្នុងភាពជាដៃគូជាមួយក្រសួងសុខាភិបាល អជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍(NAA) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងមេរោគអេដស៍ សើស្បែក និងកាមរោគ (NCHADS)។

អង្គការ AHF បានបញ្ជាក់ថាការធានាការផ្តល់ហិរញ្ញប្បទានសកលដោយយុត្តិធម៌ជាងមុននឹងអនុញ្ញាតឱ្យប្រទេសកំពុងអភិវឌ្ឍន៍ពង្រឹងប្រព័ន្ធសុខាភិបាល ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងកសាងសង្គមដែលអាចគ្រប់គ្រងបាន និងសមធម៌។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលជាអង្គការថែទាំសុខភាពធំជាងគេបំផុតរបស់ពិភពលោក និងស្វែងរកការគាំទ្រមនុស្សជាង ៣ លាននាក់នៅទូទាំងប្រទេសចំនួន ៥០ រួមទាំងសហរដ្ឋអាមេរិក និងនៅអាហ្វ្រិក អាមេរិកឡាទីន/ការ៉ាប៊ីន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត។ នៅក្នុងខែមករា ឆ្នាំ២០២៥ អង្គការ AHF បានទទួលពានរង្វាន់ MLK, Jr. Social Justice Award ដែលជាការទទួលស្គាល់ខ្ពស់បំផុតរបស់មជ្ឈមណ្ឌល King Center សម្រាប់អង្គការមួយដែលដឹកនាំការងារក្នុងវិស័យយុត្តិធម៌សង្គម៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា