អង់គ្លេស ប្រកាសត្រៀមផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ដូច អាមេរិក និង អ៊ីស្រាអែល ដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស ប្រកាសត្រៀមផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ដូច អាមេរិក និង អ៊ីស្រាអែល ដែរ

អង់គ្លេស ប្រកាសត្រៀមផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ដូច អាមេរិក និង អ៊ីស្រាអែល ដែរ

ឡុងដ៍ ៖ អង់គ្លេស បានប្រកាសត្រៀមខ្លួនផ្ទុះសង្គ្រាម ជាមួយអ៊ីរ៉ង់ ដូច សហរដ្ឋអាមេរិក និង អ៊ីស្រាអែលផងដែរ ពោលគឺបន្ទាប់ពីទីក្រុងតេហេរ៉ង់គំរាមវាយប្រហារទ្រព្យសម្បត្តិអង់គ្លេសទាំងអស់ ប្រសិនបើទីក្រុងឡុងដ៍ ហ៊ានតែឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធា វាយប្រហារមកលើខ្លួន។

Advertisement

ចក្រភពអង់គ្លេសបានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា កងកម្លាំងប្រដាប់អាវុធប្រុងជើងការជានិច្ច ក្នុងការការពារប្រទេសជាតិ បន្ទាប់ពីមានការព្រមានពីអ៊ីរ៉ង់ ជុំវិញការអនុញាតឲ្យយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ហោះចេញពីមូលដ្ឋាននានា នៅក្នុងប្រទេសអង់គ្លេស ដើម្បីបោះពួយទៅទម្លាក់គ្រាប់បែក កម្ទេចលើប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា «កងកម្លាំងរបស់យើងត្រៀមជានិច្ច ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ក្នុងការរក្សាសុវត្ថិភាពចក្រភពអង់គ្លេស ពីការវាយប្រហារគ្រប់ទម្រង់ទាំងអស់ មិនថានៅលើទឹកដីរបស់យើង ឬ មកពីក្រៅប្រទេសនោះទេ»។

ប្រភពបានបន្ថែមថា «វិធានការនេះរួមបញ្ចូលទាំងការអនុវត្តយុទ្ធសាស្ត្រការពារដែនអាកាស និងប្រព័ន្ធបាញ់ទម្លាក់មីស៊ីល ជាដំណាក់កាលៗ ដោយប្រើប្រាស់ធនធានរបស់កងទ័ពជើងទឹក, កងទ័ពជើងគោក និង កងទ័ពអាកាស ដែលបំពាក់ដោយសមត្ថភាពទំនើបៗជាច្រើន ព្រមទាំង ធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត NATO របស់យើង»។

អ្នកនាំពាក្យរូបនោះ អះអាងទៀតថា ជំហររបស់អង់គ្លេសនៅតែមិនផ្លាស់ប្តូរ ហើយប្រទេសនេះប្តេជ្ញាការពារប្រជាជន, ផលប្រយោជន៍ និងសម្ព័ន្ធមិត្តរបស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។

បើតាម Strait times, ការព្រមានរបស់អ៊ីរ៉ង់ បានកើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី របស់អង់គ្លេស លោក Andy Burnham បញ្ជាក់ពីការប្តេជ្ញាចិត្តឡើងវិញ របស់ទីក្រុងឡុងដ៍ចំពោះកិច្ចព្រមព្រៀងមានស្រាប់ ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានអង់គ្លេស នៅក្នុងអ្វីដែលត្រូវបានពិពណ៌នាថា ជាការការពារខ្លួនរួមគ្នា នៅក្នុងតំបន់។

ការប្រកាសត្រៀមផ្ទុះសង្គ្រាមពេញលេញជាមួយអ៊ីរ៉ង់ ពីសំណាក់អង់គ្លេស កើតមានឡើង ចំពេលដែល ទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងតេហេរ៉ង់ បានបង្កើនការវាយប្រហារគ្នាយ៉ាងខ្លាំងក្លា នៅរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ។ ជាមួយគ្នា អាមេរិកបានសម្រុកបញ្ជូនកម្លាំងនិងសម្ភារៈយោធា ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលដែលមានការសង្ស័យថា អាមេរិក និងអ៊ីស្រាអែល អាចស្រាក់ដៃគ្នា វាយប្រហារឈុតធំជាថ្មី ប្រឆាំងលើប្រទេសអ៊ីរ៉ង់៕

ប្រភព ៖ Strait times ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា