អ៊ីស្រាអែលគ្រោងហាមបង្ហោះដ្រូនទូទាំងប្រទេស ខ្លាចថា ជារបស់អ៊ីរ៉ង់ បន្លំខ្លួនចូលមកវាយប្រហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែលគ្រោងហាមបង្ហោះដ្រូនទូទាំងប្រទេស ខ្លាចថា ជារបស់អ៊ីរ៉ង់ បន្លំខ្លួនចូលមកវាយប្រហារ

អ៊ីស្រាអែលគ្រោងហាមបង្ហោះដ្រូនទូទាំងប្រទេស ខ្លាចថា ជារបស់អ៊ីរ៉ង់ បន្លំខ្លួនចូលមកវាយប្រហារ

ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល បានពិចារណាលើការហាមឃាត់ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ទូទាំងប្រទេស ចំពេលមានការព្រួយបារម្ភអំពីការវាយប្រហារដ្រូន ដែលអាចកើតមាន ពីសំណាក់អ៊ីរ៉ង់។

Advertisement

បើតាមសារព័ត៌មាន N12 ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ , ផែនការនេះ ត្រូវបានលើកឡើង អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខ នាពេលថ្មីៗនេះ ដោយបានឆ្លងកាត់ការពិភាក្សា និង មតិយោបល់របស់ស្ថាប័នការពារជាតិ ហើយ ត្រូវបានបញ្ជូនទៅកាន់រដ្ឋមន្ត្រីទាំងអស់ នៅក្នុងសភា Knesset។

ប្រភពបានរាយការណ៍ថា ការពិចារណាលើការហាមឃាត់ទាំងស្រុងនេះ គឺដោយសារតែកង្វះបច្ចេកវិទ្យាដែលមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់យន្តហោះគ្មានមនុស្សបើក នៅក្នុងប្រទេស ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំង អំពីការវាយប្រហារពីសំណាក់អ៊ីរ៉ង់ ឬ ក្រុម Hezbollah នឹងពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូនកាន់តែច្រើន។

មួយវិញទៀត, ដោយសារតែមានការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជាលក្ខណៈឯកជនសម្រាប់គោលបំណងស៊ីវិល ដូចជា ការថតរូប ជាដើម ទើបតម្រូវឲ្យរដ្ឋាភិបាលកំពុងពិចារណា ដោយប្រុងប្រយ័ត្ននូវជម្រើសផ្សេងៗ មុននឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះ។

បើតាម jerusalem post, ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់គោលដៅនានា នៅទូទាំងតំបន់មជ្ឈិមបូព៌ា ខណៈដែលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាន់តែមានភាពតានតឹង ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាបង្កើនការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីស្លាមមួយនេះ៕

ប្រភព ៖ jerusalem post, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា