លោក Netanyahu នឹងទៅជួបលោក Trump សប្តាហ៍ក្រោយ ចំពេលតានតឹងខ្លាំងជាមួយអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu នឹងទៅជួបលោក Trump សប្តាហ៍ក្រោយ ចំពេលតានតឹងខ្លាំងជាមួយអ៊ីរ៉ង់

លោក Netanyahu នឹងទៅជួបលោក Trump សប្តាហ៍ក្រោយ ចំពេលតានតឹងខ្លាំងជាមួយអ៊ីរ៉ង់

បរទេស ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន នាថ្ងៃអង្គារ សប្តាហ៍ក្រោយ។

Advertisement

យោងតាមសារព័ត៌មាន Xinhua, សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានបញ្ជាក់ថា លោក Netanyahu ក៏នឹងចូលរួមក្នុងពិធីបុណ្យសពរបស់សមាជិកព្រឹទ្ធសភា លោក Lindsey Graham នៅទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយបន្ថែមថា លោកនឹងចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

ទូរទស្សន៍រដ្ឋអ៊ីស្រាអែល Kan TV News បានដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលឲ្យដឹងថា ប្រសិនបើលោក Trump អនុញ្ញាតឱ្យអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់, នោះអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើដូច្នេះ។

យោងតាមប្រភពព័ត៌មានរបស់អ៊ីស្រាអែល, ទីក្រុងហ្ស៊េរុយសាឡិម ចាប់អារម្មណ៍លើការទទួលបានការយល់ព្រមពីលោក Trump ដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមិនធ្លាប់ត្រូវបានវាយប្រហារដោយកងទ័ពអាកាសអ៊ីស្រាអែល នៅក្នុងសង្គ្រាម កាលពីពេលមុនៗ ដូចជាគោលដៅផ្នែកថាមពលជាដើម៕

ប្រភព ៖ Xinhua ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា