អាមេរិកប្រកាសបន្តបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិកប្រកាសបន្តបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់

អាមេរិកប្រកាសបន្តបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងអ៊ីរ៉ង់

អាមេរិក ៖ បញ្ជាការដ្ឋានកណ្តាលរបស់កងទ័ពអាមេរិក ហៅកាត់ CENTCOM បានប្រកាសកាលពីថ្ងៃសៅរ៍ថា ការបិទខ្ទប់ផ្លូវសមុទ្ររបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបន្តអនុវត្តយ៉ាងពេញលេញ។ នេះបើតាមការចេញផ្សាតរបស់សារព័ត៌មាន Anadolu នៅថ្ងៃអាទិត្យនេះ។

Advertisement

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើបណ្តាញសង្គម X , បញ្ជាការដ្ឋាន CENTCOM បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា កងកម្លាំងអាមេរិកបានបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ១២ គ្រឿង ដែលប៉ុនប៉ងបំពានការបិទខ្ទប់នេះ, បានធ្វើឱ្យនាវា ២ គ្រឿងដែលមិនព្រមគោរពតាម លែងអាចដំណើរការបាន និង បានឡើងលើនាវា ២ គ្រឿងផ្សេងទៀតដើម្បីត្រួតពិនិត្យការអនុវត្តតាមច្បាប់។

យោងតាមបញ្ជាការដ្ឋាននេះ, កងកម្លាំងអាមេរិកបានបញ្ចប់ការឡើងត្រួតពិនិត្យលើនាវាដឹកប្រេង M/T Charminar ដែលប្រើប្រាស់ទង់ជាតិប្រទេស Comoros នៅឯសមុទ្រអារ៉ាប់ កាលពីព្រឹកថ្ងៃសៅរ៍ ហើយបន្ទាប់មក នាវានោះក៏បានបន្តដំណើររបស់ខ្លួន។

CENTCOM ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងអាមេរិកបានធ្វើឱ្យនាវា M/T Lavine ដែលប្រើប្រាស់ទង់ជាតិប្រទេស Mozambique លែងអាចដំណើរការបាន នៅក្នុងឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមនាវិករបស់នាវានេះបានប៉ុនប៉ងបំពានការបិទខ្ទប់ជាច្រើនលើក និងមិនអើពើនឹងការព្រមានជាច្រើនដង។

បញ្ជាការដ្ឋានអាមេរិក CENTCOM បានបន្ថែមថា នាវានោះលែងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ទៀតហើយ៕

ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា