អ៊ីរ៉ង់ ថា លក់ប្រេងបាន ១៨ពាន់លានដុល្លារ អំឡុងសង្គ្រាមនិងបទឈប់បាញ់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា លក់ប្រេងបាន ១៨ពាន់លានដុល្លារ អំឡុងសង្គ្រាមនិងបទឈប់បាញ់

អ៊ីរ៉ង់ ថា លក់ប្រេងបាន ១៨ពាន់លានដុល្លារ អំឡុងសង្គ្រាមនិងបទឈប់បាញ់

តេហេរ៉ង់ ៖ ក្រសួងប្រេងឥន្ធនៈរបស់ប្រទេសអ៊ីរ៉ង់បានប្រកាស កាលពីថ្ងៃសៅរ៍ថា ខ្លួនអាចលក់ប្រេងបានក្នុងទឹកប្រាក់សរុប ១៨ពាន់លានដុល្លារអាមេរិក ​អំឡុងសង្គ្រាម និង ក្នុងពេលមានបទឈប់បាញ់ ជាមួយសហរដ្ឋអាមេរិក។
 
ក្រសួងបានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួនថា «ក្រសួងបានលក់ប្រេងក្នុងតម្លៃ ១១,៥ ពាន់លានដុល្លារ ក្នុងអំឡុងពេលមានជម្លោះ និង ៦,៥ ពាន់លានដុល្លារ ក្នុងអំឡុងពេលបទឈប់បាញ់»។ យ៉ាងណា ជាបទឈប់បាញ់ ដែលបានបរាជ័យ កាលពីដើមខែនេះ។
 
ក្រសួងបានបន្ថែមថា «ចំនួននេះគ្របដណ្តប់លើសពី ៦០ ភាគរយនៃចំណូលពីការលក់ប្រេងដែលបានព្យាករណ៍ទុក ក្នុងថវិកាប្រចាំឆ្នាំ នៅចំពេលដែលមានវិបត្តិ»។
 
ទោះជាយ៉ាងណាក៏ដោយ នៅចុងខែមិថុនា លោក Mohammad Bagher Ghalibaf ប្រធានសភា និងជាប្រធានក្រុមអ្នកចរចារបស់អ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់មិនអាចនាំចេញប្រេងបានឡើយក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកដាក់ការបិទខ្ទប់លើកំពង់ផែរបស់ខ្លួន។
 
ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ បានបង្កឱ្យមានជម្លោះ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដែលជំរុញឱ្យអ៊ីរ៉ង់ធ្វើការវាយប្រហារតបតទៅលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
 
បទឈប់បាញ់មួយកាលពីខែមេសាបានបញ្ចប់ការប្រយុទ្ធគ្នាភាគច្រើន ប៉ុន្តែ អរិភាពបានផ្ទុះឡើងវិញ នៅដើមខែកក្កដានេះ ខណៈដែលគូសត្រូវទាំងពីរប្រជែងគ្នា ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា