មេ UN ជំរុញអ៊ីស្រាអែល ឈប់រំលោភបំពានស៊ីរី និងស្នើអន្តរជាតិជួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេ UN ជំរុញអ៊ីស្រាអែល ឈប់រំលោភបំពានស៊ីរី និងស្នើអន្តរជាតិជួយ

មេ UN ជំរុញអ៊ីស្រាអែល ឈប់រំលោភបំពានស៊ីរី និងស្នើអន្តរជាតិជួយ

ដាម៉ាស់ ៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យអ៊ីស្រាអែល ឈប់រំលោភបំពានលើស៊ីរី និង ស្នើឲ្យមានការគាំទ្រពីអន្តរជាតិ សម្រាប់ប្រទេសដែលធ្លាប់ហែកហួរព្រោះសង្គ្រាមស៊ីវិលមួយនេះ។

Advertisement

អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យបញ្ឈប់រាល់ការរំលោភបំពានរបស់អ៊ីស្រាអែល នៅក្នុងប្រទេសស៊ីរី និងបានជំរុញឱ្យមានការគាំទ្រពីអន្តរជាតិ ចំពោះដំណើរការផ្លាស់ប្តូរ របស់ប្រទេសនេះ។

ការថ្លែងជំរុញឲ្យគោរពអធិបតេយ្យភាពរបស់ស៊ីរី ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដែលលោក Antonio Guterres អញ្ជើញទៅបំពេញទស្សនកិច្ច នៅទីក្រុង Damascus ជាលើកដំបូង ក្រោមរដ្ឋបាលថ្មី បន្ទាប់ពីមានសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំ។

លោក Guterres បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani ថា «អ្វីដែលកំពុងកើតឡើងនៅជុំវិញតំបន់ខ្ពង់រាប Golan គឺជារឿងដែលមិនអាចទទួលយកបានទាំងស្រុង»។

រដ្ឋមន្ត្រីការបរទេស លោក Asaad al-Shaibani នាពេលនោះដែរ បានអំពាវនាវឱ្យមានការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ទ្រនាប់មួយ នៅតំបន់ខ្ពង់រាប Golan ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល និងជាតំបន់ដែលមានកងកម្លាំងអង្គការសហប្រជាជាតិល្បាត។

កងកម្លាំងអ៊ីស្រាអែលបានដាក់ពង្រាយ នៅទីនោះ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីការដួលរលំនៃការកាន់អំណាចរបស់លោក Bashar al-Assad អតីតប្រធានាធិបតី។

លោក Guterres គឺជាប្រធានអង្គការសហប្រជាជាតិដំបូងគេ ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ីរី ចាប់តាំងពីសម័យកាល របស់លោក Ban Ki-moon ដែលជាអ្នកកាន់តំណែងមុន កាលពីឆ្នាំ២០០៩ ពោលគឺនៅពីរឆ្នាំ មុនពេលសង្គ្រាម​បានផ្ទុះឡើង។ សង្គ្រាមនេះបានបណ្តាលឱ្យមនុស្សជាងកន្លះលាននាក់បាត់បង់ជីវិត មុនពេលដែលអាជ្ញាធរឥស្លាមនិយមថ្មីឡើងកាន់អំណាច នាពេលបច្ចុប្បន្ន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា