អ៊ីរ៉ង់ ថា អ៊ុយក្រែនវាយប្រហារនាវាខ្លួន តាមអ៊ីស្រាអែលញុះញង់ ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា អ៊ុយក្រែនវាយប្រហារនាវាខ្លួន តាមអ៊ីស្រាអែលញុះញង់ ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម

អ៊ីរ៉ង់ ថា អ៊ុយក្រែនវាយប្រហារនាវាខ្លួន តាមអ៊ីស្រាអែលញុះញង់ ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងថា ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាអ៊ីរ៉ង់ ធ្វើឡើងតាមការញុះញង់របស់អ៊ីស្រាអែល ដើម្បីទាញអឺរ៉ុបចូលក្នុងសង្គ្រាម។ នេះបើតាមការសារព័ត៌មាន Tass។

Advertisement

បើតាមប្រភព, លោក Abbas Araghchi បានថ្លែងថា អ៊ុយក្រែនបានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅក្នុងសមុទ្រកាសព្យែន (Caspian Sea) តាមការញុះញង់របស់អ៊ីស្រាអែល ក្នុងគោលបំណងទាញអឺរ៉ុបឱ្យចូលរួមក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា។

នៅលើបណ្តាញសង្គម X, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានរៀបរាប់ថា «លោក Zelensky បានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង ដែលបណ្តាលឱ្យនាវិកម្នាក់ស្លាប់។ នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលធ្វើឡើងតាមការញុះញង់របស់អ៊ីស្រាអែល ដើម្បីទាញអឺរ៉ុបចូលទៅក្នុងសង្គ្រាមរបស់ខ្លួន»។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាស កាលពីថ្ងៃសៅរ៍ ថា អ៊ុយក្រែនបានវាយប្រហារនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿងនៅក្នុងសមុទ្រកាសព្យែន ដែលបណ្តាលឱ្យសមាជិកនាវិកម្នាក់បានស្លាប់។

ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើង នៅលើបណ្តាញសង្គម X ថា អ៊ុយក្រែនទទួលបាន «លទ្ធផលដ៏ល្អប្រសើរ» តាមរយៈការវាយប្រហាររយៈចម្ងាយឆ្ងាយ នៅក្នុងសមុទ្រកាសព្យែន រួមទាំងការវាយប្រហារទៅលើ «នាវាដែលត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញយោធាពាក់ព័ន្ធនឹងអ៊ីរ៉ង់ ក៏ដូចជា កប៉ាល់ចម្បាំងមួយគ្រឿងផងដែរ»៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា