អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា និងទាមទារឱ្យ អ៊ីស្រាអែល ឈប់វាយ លីបង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា និងទាមទារឱ្យ អ៊ីស្រាអែល ឈប់វាយ លីបង់

អ៊ីរ៉ង់ ប្រកាសគាំទ្រក្រុមហេសបូឡា និងទាមទារឱ្យ អ៊ីស្រាអែល ឈប់វាយ លីបង់

តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក Mojtaba Khamenei បានអះអាងសាជាថ្មី អំពីការប្តេជ្ញាចិត្តគាំទ្រដល់ក្រុមហេសបូឡា និងបានទាមទារឱ្យកងទ័ពអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើប្រទេសអ៊ីស្រាអែលទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ ។

Advertisement

សេចក្តីថ្លែងការណ៍របស់មេដឹកនាំកំពូលអ៊ីរ៉ង់នេះ ត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម X កាលពីថ្ងៃ អាទិត្យ ដើម្បីឆ្លើយតបទៅនឹងលិខិតប្តេជ្ញាចិត្តស្មោះត្រង់ពីអគ្គលេខាធិការ និងសមាជិករបស់ក្រុមប្រដាប់អាវុធហេសបូឡា ។

លោក Mojtaba និយាយថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងបន្តគាំទ្រការការពារដែនអធិបតេយ្យភាពរបស់លីបង់ ហើយទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ការឈ្លានពាន និងការវាយប្រហារលីបង់ទាំងស្រុង ជាថ្នូរនឹងកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក ។

លោក Mojtaba បានលើកសរសើរចំៗថា ក្រុមហេសបូឡាបានបង្ហាញដល់ពិភពលោក ពីគោលជំហររឹងមាំដូចថ្ម ជាអ្នកមុខគេក្នុងចំណោមក្រុមប្រដាប់អាវុធផ្សេងៗទៀត ដែលហ៊ានចេញមុខប្រយុទ្ធប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល ។

មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ប្រជាជាតិនានានៅលើពិភពលោក បានធុញទ្រាន់ជាមួយរបបផ្តាច់ការ និងការគាបសង្កត់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាអ្នកបំផ្លាញជីវិតមនុស្ស និងកូនចៅជំនាន់ៗ ។ ដូច្នេះ យើងគ្មានជម្រើសផ្សេងទៀតទេ ក្រៅពីការធ្វើសង្គ្រាម និងការតស៊ូ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា