ក្រសួងអប់រំកំណត់មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះចំនួន ២៤៤ មណ្ឌល ស្មើនឹង៦,២០៧ បន្ទប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំកំណត់មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះចំនួន ២៤៤ មណ្ឌល ស្មើនឹង៦,២០៧ បន្ទប់

ក្រសួងអប់រំកំណត់មណ្ឌលប្រឡងបាក់ឌុបឆ្នាំនេះចំនួន ២៤៤ មណ្ឌល ស្មើនឹង៦,២០៧ បន្ទប់

 ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំមណ្ឌលប្រឡងបាក់ឌុបសរុបចំនួន ២៤៤ មណ្ឌល ស្មើនឹង ៦,២០៧ បន្ទប់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំនេះ។

សម្រាប់ដំណើរកាលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងឆ្នាំ២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់កាលបរិច្ឆេទប្រឡងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយបានគ្រោងមណ្ឌល​ប្រឡងសរុបចំនួន ២៤៤ មណ្ឌល ស្មើនឹង ៦,២០៧ បន្ទប់នៅទូទាំងប្រទេស។

ផ្អែកតាមទិន្នន័យផ្លូវការរបស់ក្រសួងអប់រំ ការប្រឡងឆ្នាំនេះត្រូវបានបែងចែកជាពីរថ្នាក់ចម្បង រួមមាន៖ ថ្នាក់វិទ្យាសាស្ត្រចំនួន ៦៨ មណ្ឌល ស្មើនឹង ១,៥៣៣ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១៧៦ មណ្ឌល ស្មើនឹង ៤,៦៧៤ បន្ទប់។

បើតាមក្រសួងអប់រំក្នុងចំណោមរាជធានី និងខេត្តទាំង២៥ គឺរាជធានីភ្នំពេញមានចំនួនមណ្ឌល និងបន្ទប់ប្រឡង​ច្រើនជាង​គេ​រហូតដល់ ៣៦ មណ្ឌល មាន ១,១៩៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ១៣ មណ្ឌល (៤០៥ បន្ទប់)។ បន្ទាប់មកគឺខេត្ត​កណ្តាលមាន ២០ មណ្ឌល ស្មើនឹង៥៥៦ បន្ទប់ និងខេត្តសៀមរាបចំនួន ១៦ មណ្ឌលស្មើនឹង៤៧១ បន្ទប់។

ចំពោះបណ្តាខេត្តផ្សេងៗទៀតរួមមាន ខេត្តព្រៃវែងចំនួន ១៧ មណ្ឌល, ខេត្តតាកែវមាន ១៧ មណ្ឌល , ខេត្តកំពង់ចាមមាន ១៦ មណ្ឌល , ខេត្តបាត់ដំបងមាន ១៤ មណ្ឌល , ខេត្តកំពង់ស្ពឺមាន ១៣ មណ្ឌល និងខេត្តកំពង់ធំមាន ១៣ មណ្ឌល។

ដោយឡែក ខេត្តកំពតមាន ១០ មណ្ឌល, ខេត្តត្បូងឃ្មុំមាន ១០ មណ្ឌល, ខេត្តបន្ទាយមានជ័យមាន ៨ មណ្ឌល, ខេត្តកំពង់ឆ្នាំង​មាន ៨ មណ្ឌល, ខេត្តស្វាយរៀងមាន ៨ មណ្ឌល, ខេត្តពោធិ៍សាត់មាន ៦ មណ្ឌល, ខេត្តក្រចេះមាន ៥ មណ្ឌល, ខេត្តព្រះសីហនុ​មាន ៥ មណ្ឌល និងខេត្តព្រះវិហារមាន ៤ មណ្ឌល។

សម្រាប់ខេត្តដែលមានចំនួនមណ្ឌលប្រឡងតិចជាងគេមានដូចជា ខេត្តកោះកុង, ស្ទឹងត្រែង, រតនគីរី, ឧត្តរមានជ័យ មានចំនួន ៣ មណ្ឌលដូចៗគ្នា ខណៈដែលខេត្តមណ្ឌលគីរី, កែប និងប៉ៃលិន មានចំនួន ២ មណ្ឌលដូចគ្នា៕

Advertisement

ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា