តម្លៃប្រេងធ្លាក់ចុះជាង ៥% ក្រោយអាមេរិក-អ៊ីរ៉ង់ផ្អាកប្រយុទ្ធគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងធ្លាក់ចុះជាង ៥% ក្រោយអាមេរិក-អ៊ីរ៉ង់ផ្អាកប្រយុទ្ធគ្នា

តម្លៃប្រេងធ្លាក់ចុះជាង ៥% ក្រោយអាមេរិក-អ៊ីរ៉ង់ផ្អាកប្រយុទ្ធគ្នា

បរទេស ៖ តម្លៃប្រេងធ្លាក់ចុះជាង ៥% ដោយសារមានក្តីសង្ឃឹមថ្មី លើកិច្ចព្រមព្រៀង រវាងអាមេរិក និងអ៊ីរ៉ង់ ពោលគឺបន្ទាប់ពីគូជម្លោះទាំងពីរផ្អាកប្រយុទ្ធ ក្រោយវាយប្រហារគ្នា បានជាង១០ថ្ងៃ។

Advertisement

តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង នៅពេលទីផ្សារអាស៊ីបើកដំណើរការ នាព្រឹកថ្ងៃចន្ទនេះ ខណៈដែលវិនិយោគិនមានអារម្មណ៍ធូរស្រាលខ្លះៗ តែដោយប្រុងប្រយ័ត្ន បន្ទាប់ពីមិនមានការវាយប្រហាររបស់អាមេរិក ទៅលើអ៊ីរ៉ង់ រយៈពេល ២យប់ជាប់ៗគ្នា ដែលនេះបានបើកផ្លូវឱ្យមានការចរចាថ្មី។

តម្លៃប្រេងឆៅប្រភេទ Brent ពីតំបន់សមុទ្រខាងជើង North Sea Brent ដែលជាស្តង់ដារអន្តរជាតិ បានធ្លាក់ចុះ ៥,៥៨% ពោលគឺមកនៅត្រឹម ៩១,៣៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់អាមេរិក បានធ្លាក់ចុះ ៥,៤៦% មកនៅត្រឹម ៨៤,៤៣ ដុល្លារ។

បើតាម AFP, អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានបន្តផ្អាកការវាយប្រហារគ្នា ដែលជួយឱ្យវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ និងឧស្សាហកម្មប្រេងនៅក្នុងតំបន់ឈូងសមុទ្រទទួលបានការធូរស្រាលពីការវាយប្រហារដោយមីស៊ីល ខណៈដែលតំណាងរបស់លោក ដូណាល់ ត្រាំ ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា លោកប្រធានាធិបតីកំពុង ផ្តល់ឱកាសសម្រាប់ការចរចា៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា