អ៊ីរ៉ង់ និងរុស្ស៊ី ថ្កោលទោស អ៊ុយក្រែន វាយប្រហារនាវា អ៊ីរ៉ង់ នៅសមុទ្រ Caspian | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ និងរុស្ស៊ី ថ្កោលទោស អ៊ុយក្រែន វាយប្រហារនាវា អ៊ីរ៉ង់ នៅសមុទ្រ Caspian

អ៊ីរ៉ង់ និងរុស្ស៊ី ថ្កោលទោស អ៊ុយក្រែន វាយប្រហារនាវា អ៊ីរ៉ង់ នៅសមុទ្រ Caspian

តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្កោលទោសការវាយប្រហារខុសច្បាប់របស់អ៊ុយក្រែន លើនាវាពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅសមុទ្រ Caspian ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃ អាទិត្យ ។

Advertisement

បើតាមក្រសួងការបរទេសអ៊ីរ៉ង់, លោក Araghchi បានថ្កោលទោសទង្វើរបស់អ៊ុយក្រែនថា ជាការផ្សងព្រេងដ៏គ្រោះថ្នាក់ និងជាការរំលោភបំពានលើគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងការពារសន្តិសុខជាតិ និងផលប្រយោជន៍របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ។

ចំណែក លោក Lavrov បានថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែនថា ជាសកម្មភាពរំលោភបំពានលើច្បាប់អន្តរជាតិ និងជាការគំរាមកំហែងដល់ផ្លូវពាណិជ្ជកម្មរវាងរុស្ស៊ី និងអ៊ីរ៉ង់ ។

ក្រៅពីបញ្ហាអ៊ុយក្រែន, ប្រមុខការទូតកំពូលទាំងពីរក៏បានពិភាក្សាអំពីស្ថានការណ៍វិវត្តក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ខណៈពេលដែលអ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិករំលោភ MoU និងបង្កអសន្តិសុខនៅច្រកសមុទ្រ Hormuz ។ ភ្លាមៗ សហរដ្ឋអាមេរិកនៅពុំទាន់បញ្ចេញប្រតិកម្ម ចំពោះការលើកឡើងបែបនេះរបស់ភាគីអ៊ីរ៉ង់នៅឡើយទេ ។

យោងតាមប្រភពពីក្រសួងការបរទេសអ៊ីរ៉ង់, ការវាយប្រហារលើកប៉ាល់អ៊ីរ៉ង់មួយគ្រឿងក្នុងតំបន់សមុទ្រ Caspian បានបណ្ដាលឱ្យនាវិកម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួស ។

ដោយឡែក ភាគីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនវិញ ក៏បានអះអាងដែរថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ធ្វើឡើងប្រឆាំងនឹងនាវាដែលជាប់ទណ្ឌកម្មអន្តរជាតិ និងត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធារវាងអ៊ីរ៉ង់ និងរុស្ស៉ី ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា