កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ -២៤ ខែកញ្ញា ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ -២៤ ខែកញ្ញា ឆ្នាំ២០២៦

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាថ្ងៃទី២៣ -២៤ ខែកញ្ញា ឆ្នាំ២០២៦

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងអញ្ជើញបណ្តាប្រទេស និងអង្គការអន្តរជាតិ សរុបជាង៣០ ឱ្យមកចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការរៀបចំសន្និសីទអន្តរជាតិនេះ គឺដើម្បីបង្ហាញប្រាប់ពិភពលោកថា កម្ពុជាជាជនគ្រោះពិតប្រាកដនៃសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

Advertisement

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (International Conference on Combating Online Scams) ដែលនឹងមានការចូលរួមពីទាំងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាគណៈប្រតិភូពី FBI ផងដែរ។យើងទទួលបានលទ្ធផលពីការបង្ក្រាបបទល្មើស Online Scam ហើយយើងនឹងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងដែលក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ មិនអាចបន្តសកម្មភាពបានតទៅទៀត។

ក្នុងគោលបំណងបង្ហាញដល់ពិភពលោកឱ្យឃើញថា កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំង ការស្តារកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយគ្រោងនឹងអញ្ជើញថ្នាក់ដឹកនាំកម្រិតរដ្ឋមន្ត្រី មកពីបណ្តាប្រទេសចំនួន១៦ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ចំនួន១៤ប្រទេស ព្រមទាំងអង្គការអន្តរជាតិចំនួន៦។

នៅក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(online scam) កម្ពុជាក៏បានសហការជាមួយប្រទេសជាមិត្ត រួមមាន សាធារណរដ្ឋប្រជាមានិតចិ សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ជប៉ុន អូស្រ្តាលី បណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងមួយចំនួនទៀត ព្រមទាំងអង្គការអន្តរជាតិ មជ្ឈមមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខនិងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង(lMLECC) អង្គការនគរបាល ព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងការិយល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា