ប្រែក្លាយការឈឺចាប់ជាកម្លាំង! វ័ន ម៉រគ្រុប ប្រកាសសម្ពោធផលិតផលថ្មីមីជាតិ​ ៦រសជាតិ ដើម្បីពង្រឹងឯករាជ្យភាពផលិតផលក្នុងស្រុក មិនពឹងផ្អែកលើបរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រែក្លាយការឈឺចាប់ជាកម្លាំង! វ័ន ម៉រគ្រុប ប្រកាសសម្ពោធផលិតផលថ្មីមីជាតិ​ ៦រសជាតិ ដើម្បីពង្រឹងឯករាជ្យភាពផលិតផលក្នុងស្រុក មិនពឹងផ្អែកលើបរទេស

ប្រែក្លាយការឈឺចាប់ជាកម្លាំង! វ័ន ម៉រគ្រុប ប្រកាសសម្ពោធផលិតផលថ្មីមីជាតិ​ ៦រសជាតិ ដើម្បីពង្រឹងឯករាជ្យភាពផលិតផលក្នុងស្រុក មិនពឹងផ្អែកលើបរទេស

ភ្នំពេញ ៖  ក្រុមហ៊ុន វ័ន ម៉រគ្រុប យកថ្ងៃព្រឹត្តិការណ៍ឈឺចាប់ គម្រប់មួយឆ្នាំ [២៤- ២៨ ខែកក្កដា] ថៃឈ្លានពានខ្មែរ សម្ពោធផលិតផលមីជាតិ ៦រសជាតិ របស់គ្រួសារវ័នម៉រគ្រុប។

Advertisement

លោកជំទាវ ជឹង សុគន្ធាវី នាយិកា ប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានថ្លែងថា ការដែលយើង សម្រេចយកថ្ងៃនេះ ប្រារព្ធនូវសមិទ្ធិផលថ្មីរបស់យើង គឺចង់បញ្ជាក់ពីការឈឹចាប់ និងចងចាំមិនភ្លេចនូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃការរំលោភបំពាន ដែនអធិបតេយ្យភាព ពីភាគីថៃ មកលើទឹកដីនៃដែនអធិបតេយ្យភាព របស់ប្រទេសកម្ពុជាយើង។ លោកជំទាវ រំលេចឡើងវិញថា  គ្រានោះភាគីថៃក៏បានសម្រេចផ្អាក និងបិទព្រំដែនជាឯកតោភាគី និងបានប្រមាថ មើលងាយខ្មែរយើង ដោយឌឺដងថា មិនយូរមិនឆាប់ ខ្មែរនឹងដាច់ពោះស្លាប់ ព្រោះគេបានផ្អាកនាំចូលផលិតផលគេមកកាន់ប្រទេសយើង។
 


យ៉ាងណា បើតាមលោកជំទាវ ជឹង សុគន្ធាវី កម្មវិធីថ្ងៃនេះ មិនត្រឹមតែជាការជួបជុំធម្មតាទេ តែវាជាវេទិកាសំខាន់ សម្រាប់យើងទាំងអស់គ្នា ក្នុងការចែករំលែកពីវឌ្ឍនភាព និងសមិទ្ធផលជាទីមោទនៈថ្មី របស់ក្រុមគ្រួសារ វ័ន ម៉រ របស់ យើងក្នុងដំណើរត្រឹមពាក់ កណ្ដាល ឆ្នាំ២០២៦ នេះ។  ជាការពិតណាស់ ក្នុងកាលៈទេសៈបច្ចុប្បន្ន បានបង្កើតជាឱកាសថ្មីមួយសម្រាប់ផលិតផលក្នុងស្រុករបស់យើង ដើម្បីចាប់យកចំណែកទីផ្សារនូវផលិតផល ពីដៃគូប្រកួតប្រជែងផងដែរ។
 
ជាក់ស្តែង ប្រជាជនយើងមានទំនោរងាកមកគាំទ្រផលិតផលជាតិ ដើម្បីបង្ហាញពីកម្លាំងសហគមន៍ និងអត្តសញ្ញាណជាតិ។ ក្នុងចំណោមផលិតផលខ្មែរទាំងនោះ មីជាតិ ជាផលិតផលជាតិ ដែលទទួលបានការគាំទ្រ និងកោតសរសើរ ព្រោះ មីជាតិ មានគុណភាពល្អស្រាប់ អាចជំនួសបានយ៉ាងប្រសើរ ដែលអ្នកប្រើប្រាស់អាចជឿទុកចិត្តបាន។

ជាអត្តសញ្ញាណបង្កើនឡើងស្របទៅនឹងឈ្មោះ ក្រុមហ៊ុនមេ របស់យើង ដែលមានន័យប្រដូចទៅនឹងភាសាអង់គ្លេស WANT MORE មានន័យថា បានប្រើហើយ ចង់ប្រើទៀត ដោយយើងផ្ដោតសំខាន់លើរសនិយមរបស់ប្រជាជននៃយើង ជាមួយនឹងគុណភាពខ្ពស់ ប្រកបដោយអនាម័យជាចម្បង និងធ្វើឡើងដោយផ្ទាល់ រូបមន្តស្នាដៃរបស់ខ្មែរយើង ទាំងការផលិត និងការវេចខ្ចប់ នៅរោងចក្រខ្មែរផ្ទាល់ ។ 
 
បន្ថែមពីភាគជោគជ័យកាលពីខែមីនា កន្លងមក ថ្ងៃនេះយើងបានសម្រេចនូវ ផលិតផលថ្មីមីជាតិ ៦រសជាតិ៖ រសជាតិម្ជូរគ្រឿងសាច់គោ  រសជាតិផាក់ឡូវទា  រសជាតិម្ជូរខ្ទិះបង្កង  គុយទាវសាច់ជ្រូកចិញ្ច្រាំ មីសួរសជាតិសាច់ជ្រូកចិញ្ច្រាំ មីគោកពងទាប្រៃ ។ ទន្ទឹមនឹងនេះ យើងមិនអាចមើលរំលងពីកត្តាប្រឈមរបស់ មីជាតិ ដែលទាមទារឱ្យយើងយកចិត្តទុកដាក់ឱ្យបានខ្ពស់នៅក្នុងទីផ្សារ។


 
ការប្រឈមទាំងនេះ គឺអាចដោះស្រាយបានដោយការចួលរួមជុំគ្នា ក្នុងកំណែទម្រង់ផែនការយុទ្ធសាស្រ្តទីផ្សារនានា ដើម្បីបន្តពង្រឹងអត្តសញ្ញាណម៉ាកសញ្ញា និងថែរក្សាទំនុកចិត្ត អតិថិជន ដើម្បីឈានទៅដល់ចំណុចដែលក្រុមហ៊ុនយើងចង់បាន។ នេះជាមោទនភាពដែលមានអ្នកគ្រប់គ្នា ជាចំណែកនៃភាពជោគ ជ័យ រាល់សមិទ្ធផលសាងរួមគ្នាកន្លងមកនេះ។
 
លោកំទាវថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ក្តីស្មោះត្រង់ និងចិត្តព្យាយាមរបស់គ្រួសាររបស់យើងទាំងអស់ ក្នុងឆ្នាំកន្លងមក។ អ្វីដែលយើងសម្រេចបាននៅពេលនេះមិនមែនដោយចៃដន្យទេ ប៉ុន្តែដោយសារតែចិត្តឧស្សាហ៍ និងការតស៊ូរបស់អ្នកទាំងអស់គ្នា។ ដូច្នេះ សូមបន្តរក្សាស្មារតីរួបរួមជាធ្លុងមួយ ខិតខំបន្តប្រឹងប្រែងបំពេញការងាររៀងៗខ្លួន និងចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលថ្មីថ្ងៃនេះជូនបងប្អូន ញាតិមិត្តផងដែរ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា