រដ្ឋាភិបាលចាប់ផ្ដើម​មូរដៃអាវ​ដោះស្រាយ​បញ្ហា​ SME បន្ទាប់ពីបញ្ហាព្រំដែន​ និងការឆបោកតាមអ៊ីនធើណេត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋាភិបាលចាប់ផ្ដើម​មូរដៃអាវ​ដោះស្រាយ​បញ្ហា​ SME បន្ទាប់ពីបញ្ហាព្រំដែន​ និងការឆបោកតាមអ៊ីនធើណេត

រដ្ឋាភិបាលចាប់ផ្ដើម​មូរដៃអាវ​ដោះស្រាយ​បញ្ហា​ SME បន្ទាប់ពីបញ្ហាព្រំដែន​ និងការឆបោកតាមអ៊ីនធើណេត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាពេលថ្មីៗនេះ បានប្រកាសមូរដៃអាវជំរុញការដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម(SME) បន្ទាប់ពីបញ្ហាព្រំដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
 
សម្ដេច ហ៊ុន ម៉ាណែត បានលើកដូច្នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ សម្ដេចបញ្ជាក់ថា បញ្ហា SME ជារឿងចាំបាច់ដោះស្រាយជាបន្ទាន់ ដើម្បីផលប្រយោជន៍ជាតិ និងសេដ្ឋកិច្ច ស្របពេលដែលប្រទេសជាតិកំពុងជួបវិបត្តិសង្រ្គាមព្រំដែន ដែលកំពុងមានតម្រូវការលើវិស័យនេះ។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ ដោយកុំចាំយូរ ដែលនាំឱ្យពលរដ្ឋអស់សេចក្ដីទុកចិត្តលើរដ្ឋាភិបាល។ ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូច្នេះ បានធ្វើឡើងបន្ទាប់ពីមានម្ចាស់សិប្បកម្មក្នុងវិស័យ SME ជាច្រើនបានត្អូញត្អែរពីបញ្ហាស្មុគស្មាញនៃការចុះបញ្ជីអាជីវកម្ម។
 
លោក ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្ដាញសារព័ត៌មាន AMS ថា ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងចុះធ្វើការងារពាក់ព័ន្ធការចុះបញ្ជីក្នុងវិស័យ SME នេះដោយផ្ទាល់។ លោកបញ្ជាក់ថា ក្នុងការចុះបញ្ជីនេះ នឹងផ្ដល់អាទិភាពទៅលើសិប្បកម្មសាប៊ូ ដើម្បីធ្វើយ៉ាងណាអាចឲ្យម្ចាស់សិប្បកម្មទទួលបានអនុលោមភាពគ្រប់គ្រាន់ ត្រឹមរយៈពេល ៦ថ្ងៃ ប៉ុណ្ណោះ សម្រាប់ប្រភេទសាប៊ូដែលគ្មានហានិភ័យ។
 
 
បើតាមលោក ហេង សុខគង់ អំឡុងពេលចុះបញ្ជី គឺតម្រូវឲ្យម្ចាស់សិប្បកម្មត្រូវធ្វើតេស្តលើផលិតផលជាមុនសិន ដើម្បីប្រាកដថាគ្មានផលប៉ះពាល់សម្រាប់អ្នកប្រើប្រាស់ ហើយការធ្វើតេស្តនេះទៀតសោត មិនចាំបាច់ប្រើរយៈពេលយូរទៀតឡើយ។
 
 
ជុំវិញបញ្ហាខាងលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវភ្ជាប់សេវាឌីជីថលរបស់ខ្លួនក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cam-DX) ឱ្យរួចរាល់នៅដំណាច់ខែកញ្ញាខាងមុខ ដើម្បីឱ្យម្ចាស់សហគ្រាសអាជីវកម្មអាចដាក់ឯកសារចុះបញ្ជីនានាបាននៅកន្លែងតែមួយ និងមានពេលកំណត់ច្បាស់លាស់៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា