អ្នករាយការណ៍ពិសេស អ.ស.ប ចុះពិនិត្យសកម្មភាពយោធាថៃ​ឈ្លានពានមកលើកម្ពុជានៅតំបន់បឹងត្រកួន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នករាយការណ៍ពិសេស អ.ស.ប ចុះពិនិត្យសកម្មភាពយោធាថៃ​ឈ្លានពានមកលើកម្ពុជានៅតំបន់បឹងត្រកួន​

អ្នករាយការណ៍ពិសេស អ.ស.ប ចុះពិនិត្យសកម្មភាពយោធាថៃ​ឈ្លានពានមកលើកម្ពុជានៅតំបន់បឹងត្រកួន​

នៅរសៀលថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ ទទួលបន្ទុកស្ថាន​ភាព​សិទ្ធិមនុស្សនៅកម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែល​យោធាថៃបានដាក់ទូកុងតឺន័​ និងបន្លាលួស​ នៅតំបន់បឹងត្រកួន​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ។

Advertisement

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ ក៏បានជួបពិ​ភាក្សានិងស្តាប់ការធ្វើបទបង្ហាញរបស់ឯកឧត្ដម​ អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ អំពីការរំលោភ​បំពាន​របស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា និងអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖ ឯកឧត្តម អ៊ុំ រាត្រី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា