រ៉ូម៉ានី បញ្ចេញយន្តហោះ F-16 បាញ់ទម្លាក់ដ្រូន រុស្ស៊ី លើកទី៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រ៉ូម៉ានី បញ្ចេញយន្តហោះ F-16 បាញ់ទម្លាក់ដ្រូន រុស្ស៊ី លើកទី៣

រ៉ូម៉ានី បញ្ចេញយន្តហោះ F-16 បាញ់ទម្លាក់ដ្រូន រុស្ស៊ី លើកទី៣

ប៊ុយកាសែ ៖ ក្រសួងការពារជាតិរ៉ូម៉ានី បានប្រកាសកាលពីថ្ងៃ អាទិត្យ ថា ពីឡុតបញ្ជាយន្តហោះចម្បាំង F-16 របស់រ៉ូម៉ានី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងទៀតរបស់រុស្ស៊ីនៅលើសមុទ្រខ្មៅ ។

Advertisement

បើតាម The Moscow Times, នេះជាយន្តហោះដ្រូនទី៣ហើយ ដែលបានហោះរំលោភបំពានលើដែនអាកាសរបស់សមាជិកសម្ព័នយោធាណាតូជាបន្តបន្ទាប់ ខណៈលោកប្រធានាធិបតីរ៉ូម៉ានី Nicusor Dan ចាត់ទុកថា ជារឿងមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបាន ។

រ៉ូម៉ានីជាប្រទេសមានព្រំដែនគោកប្រវែង ៦៥០គីឡូម៉ែត្រជាប់ជាមួយប្រទេសអ៊ុយក្រែន ហើយយន្តហោះដ្រូនរបស់រុស្ស៊ី តែងតែបានរំលោភលើដែនអាកាសរបស់រដ្ឋសមាជិកណាតូមួយនេះម្តងហើយម្តងទៀត ក្នុងអំឡុងសង្គ្រាមអ៊ុយក្រែនរយៈពេលជាង៤ឆ្នាំកន្លងមក ។

យោងតាម Defense post, រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោក Radu Miruta បានបញ្ជាក់តាមបណ្តាញសង្គម Facebook ថា យន្តហោះចម្បាំង F-16 របស់រ៉ូម៉ានី បានបាញ់ទម្លាក់យន្តហោះដ្រូននោះ ពោលគឺ៥នាទីបន្ទាប់ពីវាបានហោះរំលោភចូលដែនអាកាសរបស់រ៉ូម៉ានី ។

ផ្អែកតាមសម្តីរបស់លោកប្រធានាធិបតី Nicusor, ដ្រូនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃ សុក្រ នោះ គឺជាដ្រូនម៉ូដែល Shahed របស់រុស្ស៊ី ដែលប្រើប្រាស់សកម្មនៅក្នុងសង្គ្រាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន ។

លោកប្រធានាធិបតី Nicusor បានបញ្ជាក់តាមបណ្តាញសង្គម X ទៀតថា វាជារឿងដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបានឡើយ ចំពោះសហព័ន្ធរុស្ស៊ី ដែលបន្តរំលោភលើដែនអាកាសរបស់រ៉ូម៉ានី ដែលជាដែនអាកាសរបស់អង្គការ NATO និងសហភាពអឺរ៉ុបផងដែរ ។

ប្រទេសរ៉ូម៉ានីបានរាយការណ៍ជាញឹកញាប់ អំពីការចូលឈ្លានពានរបស់យន្តហោះដ្រូនរាប់សិបលើក ក្នុងអំឡុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។

ក្នុងនោះ មានដ្រូនមួយគ្រឿងបានធ្លាក់បុកអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុង Galati នៅជិតព្រំដែនជាមួយអ៊ុយក្រែន កាលពីខែឧសភា ដោយបានបណ្តាលឱ្យមនុស្សពីរនាក់រងរបួស ។

ឆ្លើយតបនឹងបញ្ហានេះ កាលពីឆ្នាំ ២០២៥ សភាជាតិរ៉ូម៉ានីបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យមានការបាញ់ទម្លាក់យន្តហោះដ្រូនទាំងឡាយណា ដែលហោះរំលោភចូលក្នុងដែនអាកាសប្រទេសរបស់ខ្លួន ៕

ប្រភព ៖ The Moscow Times និង Defense post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា