អ៊ីរ៉ង់ ព្រមាន អ៊ុយក្រែន ប្រឈមមុខផលវិបាកធ្ងន់ធ្ងរ និងការសងសឹកយ៉ាងចាស់ដៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ព្រមាន អ៊ុយក្រែន ប្រឈមមុខផលវិបាកធ្ងន់ធ្ងរ និងការសងសឹកយ៉ាងចាស់ដៃ

អ៊ីរ៉ង់ ព្រមាន អ៊ុយក្រែន ប្រឈមមុខផលវិបាកធ្ងន់ធ្ងរ និងការសងសឹកយ៉ាងចាស់ដៃ

តេហេរ៉ង់ ៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃ អាទិត្យ ថា អ៊ុយក្រែននឹងប្រឈមមុខនូវផលវិបាកធ្ងន់ធ្ងរ រួមទាំងការសងសឹកយ៉ាងចាស់ដៃ បន្ទាប់ពីបាញ់យន្តហោះគ្មានមនុស្សបើក វាយប្រហារនាវាពាណិជ្ជកម្មមួយគ្រឿងរបស់អ៊ីរ៉ង់នៅសមុទ្រ Caspian ។

Advertisement

នេះមិនមែនជាលើកដំបូងឡើយ ពោលភាពតានតឹងរវាងអ៊ីរ៉ង់-អ៊ុយក្រែនបានកើនឡើងចាប់តាំងពីឆ្នាំ ២០២២មកម្ល៉េះ នៅពេលដែលទីក្រុងកៀវចោទប្រកាន់ថា ទីក្រុងតេហេរ៉ង់បានផ្គត់ផ្គង់ដ្រូនពិឃាត Shahed ឱ្យរុស្ស៊ី យកទៅប្រើក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន ។

បើតាម Anadolu, លោក Ebrahim Azizi ដែលជាប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃសភាអ៊ីរ៉ង់ បានព្រមានអ៊ុយក្រែនតាមបណ្តាញសង្គម X ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានដឹងយ៉ាងច្បាស់រួចហើយថា ការវាយប្រហារណាមួយលើអ៊ីរ៉ង់ តែងតែសងវិញពេញថ្លៃ ហើយរឿងនោះ នៅតែជាការពិត រហូតមកទល់ថ្ងៃនេះ ។

លោក Azizi អះអាងថា អ៊ុយក្រែនក៏ដូចគ្នាដែរ ហើយប្រហែលជាអាចយល់ក្នុងពេលឆាប់ៗនេះថា អ៊ីរ៉ង់មិនទុកឱ្យសកម្មភាពទាំងនេះ កន្លងផុតទៅ ដោយគ្មានការឆ្លើយតបបានទេ ។

បន្ទរពីក្រោយលោក Azizi, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានព្រមានថា ការវាយប្រហាររបស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់ ដែលបានសម្លាប់អ្នកនាវិកម្នាក់ គឺមិនអាចទុកឱ្យកន្លងផុតទៅ ដោយគ្មានការឆ្លើយតបបានទេ ហើយលោកបានហៅទង្វើនេះថា ជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ។

យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឆ្លើយតបលើបណ្តាញសង្គម X ថា កងទ័ពអ៊ុយក្រែនទទួលបាន “លទ្ធផលដ៏ខ្លាំង” ពីការវាយប្រហាររយៈចម្ងាយឆ្ងាយនៅសមុទ្រ Caspian ដោយបានកម្ទេចកប៉ាល់មួយគ្រឿងមានជាប់ពាក់ព័ន្ធជាមួយអ៊ីរ៉ង់ និងនាវាចម្បាំងមួយគ្រឿង ។

ដោយឡែក ភាគីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនវិញ ក៏បានអះអាងផងដែរថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន ធ្វើឡើងប្រឆាំងនឹងនាវាដែលជាប់ទណ្ឌកម្មអន្តរជាតិ និងត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធារវាងអ៊ីរ៉ង់ និងរុស្ស៉ី ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា