កម្ពុជា ខិតខំពង្រឹងសមត្ថភាពប្រកួតប្រជែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើអត្រាអនុគ្រោះពន្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ខិតខំពង្រឹងសមត្ថភាពប្រកួតប្រជែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើអត្រាអនុគ្រោះពន្ធ

កម្ពុជា ខិតខំពង្រឹងសមត្ថភាពប្រកួតប្រជែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើអត្រាអនុគ្រោះពន្ធ

ប្រទេសកម្ពុជាកំពុងអនុវត្តកំណែទម្រង់យ៉ាងសកម្ម ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងកាត់បន្ថយការពឹងផ្អែកលើអត្រាអនុគ្រោះពន្ធពីប្រទេសដទៃ។ ការកាត់បន្ថយថ្លៃដើមផលិត ការសម្រួលនីតិវិធី និងការទាក់ទាញវិនិយោគ គឺជាយុទ្ធសាស្ត្រសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
 
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក កែសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល និងលើកទឹកចិត្តអ្នកវិនិយោគអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
 
ឯកឧត្តមបញ្ជាក់ថា វិធានការទាំងនេះមានគោលបំណងធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសនានានៅលើទីផ្សារពិភពលោក ដោយផ្អែកលើសមត្ថភាពផ្ទាល់របស់ខ្លួន មិនមែនពឹងផ្អែកតែលើការអនុគ្រោះពន្ធពីប្រទេសដៃគូតែមួយមុខនោះទេ។
 
ការលើកឡើងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពី «អត្រាពន្ធគយថ្មីលើការនាំចូលទំនិញពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាពតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក» ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
 
ឯកឧត្តម ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា អនាគតរបស់កម្ពុជាត្រូវសម្រេចដោយការខិតខំប្រឹងប្រែងរបស់កម្ពុជាផ្ទាល់ តាមរយៈការបន្តកំណែទម្រង់គ្រប់បែបយ៉ាងទើបអាចប្រកួតប្រជែងជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោកបាន។ កម្ពុជាមិនពឹងផ្អែកតែលើអត្រាអនុគ្រោះពន្ធនោះទេ ព្រោះវានឹងបាត់បង់នៅពេលណាមួយ។
  
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានកំណត់អត្រាពន្ធគយថ្មី១០%លើទំនិញនាំចូលពីកម្ពុជា​ ដោយអនុវត្តតាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤របស់អាមេរិក។ ក្នុងចំណោមប្រទេសអាស៊ាន មានតែកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ប៉ុណ្ណោះដែលទទួលបានអត្រា ១០% ខណៈប្រទេសអាស៊ានផ្សេងៗទៀតត្រូវអនុវត្តអត្រា ១២.៥%៕

Advertisement


 
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា