សម្តេចធិបតីទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនមួយ ដែលបានបង្កើតការងារជិតមួយម៉ឺននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតីទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនមួយ ដែលបានបង្កើតការងារជិតមួយម៉ឺននាក់

សម្តេចធិបតីទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុនមួយ ដែលបានបង្កើតការងារជិតមួយម៉ឺននាក់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតជូន លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាពនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។

Advertisement

សូមជម្រាបថា Minebea Mitsumi Inc. គឺជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈាន​មុខលើពិភព​លោក ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានភាពជាក់លាក់ខ្ពស់ (Precision Components) ។

ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១ ក្នុងតម្លៃវិនិយោគប្រមាណ ៣២លានដុល្លារ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើង​ដល់ជាង ៦០០លានដុល្លារ ។ បច្ចុប្បន្ន Minebea Mitsumi មានរោងចក្រផលិត នៅរាជធានីភ្នំពេញ និងកំពុងពង្រីកការ​វិនិយោគ ដោយសាងសង់រោងចក្រថ្មី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការ​អភិវឌ្ឍ​វិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា ភាពជោគជ័យរបស់ក្រុមហ៊ុន Minebea Mitsumi នេះ មិនត្រឹមតែបង្ហាញ​ពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ​ និងលើកកម្ពស់​ជីវភាព របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ៕
ដោយ៖ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា