តម្លៃកង្កែបសាច់ធ្លាក់ចុះខ្លាំង ខណៈសមាគមអំពាវនាវសូមឱ្យជួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃកង្កែបសាច់ធ្លាក់ចុះខ្លាំង ខណៈសមាគមអំពាវនាវសូមឱ្យជួយ

តម្លៃកង្កែបសាច់ធ្លាក់ចុះខ្លាំង ខណៈសមាគមអំពាវនាវសូមឱ្យជួយ

ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា តម្លៃកង្កែបសាច់​បានធ្លាក់ចុះខ្លាំងពី​ជាង ៧ 000រៀល មកនៅត្រឹម ៥ 000 ​រៀល ក្នុង១គីឡូ​ក្រាម គិតត្រឹមដើមសប្តាហ៍ទី៣នៃខែកក្កដាឆ្នាំ២០២៦ ។ តម្លៃកង្កែប​បាន​ធ្លាក់ចាប់តាំងពីខែមេសាកន្លងមក ដោយសារតែកំណើន​នៃ​ប្រកួតប្រជែង។

Advertisement

ក្នុងសេចក្តីអំពាវនាវចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២៦ សមាគមវារីវប្បករនៅកម្ពុជា បានសំណូមពរ​ដល់ស្ថាប័ន​ពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះអ្នកប្រមូលទិញកង្កែបសាច់ក្នុង​ស្រុក​បានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបដែលនាំចូល។

គួរជម្រាបថា កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ សមាគមវារីវប្បករ​នៅកម្ពុជាបានព្យាករណ៍​តម្លៃកង្កែបសាច់ដែលកំពុងមាន​និន្នាការ​ធ្លាក់ចុះដោយសាររងឥទ្ធិពលពីផលិតផលកង្កែបសាច់នៅប្រទេសវៀតណាម ហើយផលិតផលនេះក៏ត្រូវបាននាំចូលមកកម្ពុជា។

តាមរយៈគណនីហ្វេសប៊ុកដែលបង្ហោះតម្លៃវារីវប្បកម្មនៅប្រទេសវៀតណាមក៏បានបង្ហាញពីតម្លៃកង្កែបនៅ​ខេត្តដុងថាប់ និង ខេត្តអាងយ៉ាង​ក៏បានធ្លាក់ចុះជាលំដាប់ដែរ ពោលពី៣៨ ០០០ ទៅ៣៩ ០០០ ដុង​(ប្រាក់​វៀតណាម)​ក្នុង១គីឡូក្រាម​នៅខែ​មិថុនា និង៣៣ ០០០ ទៅ៣២ ០០០ដុងក្នុងខែកក្កដា ឬ ប្រហែល ៤ ៩០០ទៅ៥ពាន់រៀល។

ជាមួយនឹងការធ្លាក់ថ្លៃកង្កែបក្នុងស្រុក សមាគមវារីវប្បករនៅកម្ពុជាបាន​សន្និដ្ឋានថា ដោយសារតែកង្កែបក្នុងស្រុក​ប្រឈមនឹងកង្កែបនាំចូល​ដែល​​មានចំនួនច្រើននិងតម្លៃទាបជាង។

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជាបានប្រាប់​បណ្ដាញ​ព័ត៌មានAMS កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ថា​កង្កែប​ដែលមានតម្លៃ៥ពាន់រៀលក្នុងមួយគីឡូក្រាម មានន័យថាអ្នកចិញ្ចឹម​ខាតដើម​ ។ខាតដើមពីព្រោះតែបច្ចុប្បន្នតម្លៃប្រេង​និងចំណី​​បាន​ឡើងថ្លៃ។ លោកពន្យល់ថា ដូចនេះបើតម្លៃលក់ចេញចុះក្រោម៦ពាន់​រៀលក្នុងមួយគីឡូក្រាម​គឺអ្នកចិញ្ចឹមមិន​ចំណេញឡើយ ។លោកប្រធានសមាគមបានចង្អុលទៅបញ្ហាពីរដែលនាំឱ្យតម្លៃកង្កែបក្នុងស្រុកធ្លាក់តម្លៃ។ទី១.​ការនាំចូលលើស​ចំនួន​តម្រូវការ ប្រើប្រាស់ក្នុង​ស្រុក និងទី២.ការលួចនាំចូលដោយមិនបានបង់ពន្ធត្រឹមត្រូវ។

បើតាមការបញ្ជាក់របស់លោកប្រធានសមាគម តម្រូវការសាច់កង្កែប​ក្នុងប្រទេសកម្ពុជាមួយថ្ងៃប្រមាណ២០តោន ខណៈការ​ផ្គត់ផ្គង់បាន​ត្រឹម១០តោន។

ផ្អែកលើការអះអាងរបស់លោកប្រធានសមាគមវារីវប្បករខាងលើបង្ហាញថា តម្រូវការក្នុងការនាំចូលដើម្បីឆ្លើយតបទីផ្សារជា​រឿង​​ចៀស​មិនផុត ប៉ុន្តែការកំណត់បរិមាណនាំចូលសមស្រប នឹងរក្សាបានទាំង​បំពេញតម្រូវការទីផ្សារ និងភាពរីកចម្រើនអ្នកចិញ្ចឹមក្នុងស្រុក ៕


ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា