សម្តេចធិបតី ទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន ដែលបានបង្កើតការងារជិត ១,០០០០ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន ដែលបានបង្កើតការងារជិត ១,០០០០ នាក់

សម្តេចធិបតី ទទួលជួបអគ្គនាយកប្រតិបត្តិក្រុមហ៊ុនជប៉ុន ដែលបានបង្កើតការងារជិត ១,០០០០ នាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតជូន លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​សន្តិភាពនាព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។

Advertisement

សូមជម្រាបថា Minebea Mitsumi Inc. គឺជាក្រុមហ៊ុនឈានមុខ មួយរបស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនឈាន​មុខលើពិភព​លោក ក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក ដែលមានភាពជាក់លាក់ខ្ពស់ (Precision Components) ។

ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាកាលពីឆ្នាំ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១ ក្នុងតម្លៃវិនិយោគ ប្រមាណ ៣២លានដុល្លារ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ បាន តម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើង​ដល់ជាង ៦០០លានដុល្លារ ។ បច្ចុប្បន្ន Minebea Mitsumi មានរោងចក្រផលិត នៅរាជធានី ភ្នំពេញ និងកំពុងពង្រីកការ​វិនិយោគ ដោយសាងសង់រោងចក្រថ្មី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្រុមហ៊ុនបានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាប្រមាណជិត ១ម៉ឺននាក់ និងបានរួមចំណែកយ៉ាងសំខាន់ ដល់ការ​អភិវឌ្ឍ​វិស័យ ឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅ កម្ពុជា ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា ភាពជោគជ័យ របស់ក្រុមហ៊ុន Minebea Mitsumi នេះ មិនត្រឹមតែបង្ហាញ​ពីការរីកចម្រើនរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូល រួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតការងារ​ និងលើកកម្ពស់​ជីវភាព របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ៕


ដោយ៖​ ស៊ូវណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា