ក្រុមបាល់ទះជម្រើសជាតិនាំយកពាន SEA V-CUP មកដល់កម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមបាល់ទះជម្រើសជាតិនាំយកពាន SEA V-CUP មកដល់កម្ពុជា

ក្រុមបាល់ទះជម្រើសជាតិនាំយកពាន SEA V-CUP មកដល់កម្ពុជា

ក្រុមបាល់ទះជម្រើសជាតិកម្ពុជានាំយកពានរង្វាន់ SEA V-CUP ជើងទី១ ត្រឡប់មកដល់មាតុប្រទេសវិញជាមួយពិធីដង្ហែក្បួនយ៉ាងអធិកអធម។

Advertisement

ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបាននាំពានអាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦ ជើងទី១ ត្រឡប់មកដល់មាតុប្រទេសវិញ កាលពីព្រលប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។ ពានប្រវត្តិសាស្ត្រនេះត្រូវបានរៀបចំពិធីដង្ហែយ៉ាងអធិកអធម ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល ចូលមករាជធានីភ្នំពេញ។

ក្រុមបាល់ទះកម្ពុជាបានបញ្ចប់បេសកកម្មក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦ មានចំនួន ២ជើង ដោយជើងទី១នៅប្រទេសហ្វីលីពីន កម្ពុជាដណ្តើមបានជើងឯក ចំណែកជើងទី២ នៅឥណ្ឌូណេស៊ី កម្ពុជាទទួលចំណាក់ថ្នាក់ទី៤។ ក្រៅពីពានរួមធំនេះ កីឡាករកម្ពុជាក៏បានទទួលពានរង្វាន់ឯកត្តជនមួយចំនួនទៀតផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរដល់ប្រតិភូ ក្រុមការងារ គ្រូបង្វឹក និងកីឡាករ ដែលបានខិតខំប្រឹងប្រែងប្រកួតប្រជែងលើឆាកអន្តរជាតិ រហូតឈ្នះបានពានរង្វាន់និងមេដាយជូនជាតិមាតុភូមិ ដែលជាការបង្កើតប្រវត្តិសាស្រ្តថ្មីមួយក្នុងវិស័យបាល់ទះអាស៊ាន។

ឯកឧត្តម ស សុខា ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទិសទីទាំងអស់ ដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាកររបស់យើង នៅទីលានប្រកួតផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមលើកទឹកចិត្តឲ្យមានការរួមសាមគ្គី សហការគ្នា ខ្មែរតែមួយជាបន្តទៀត ដើម្បីសម្រេចក្តីស្រមៃនាំយកសមទ្ធិផលថ្មីៗលើឆាកអន្តរជាតិជូនជាតិមាតុភូមិនៅថ្ងៃអនាគតជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V-Cup ឆ្នាំ២០២៦នេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាកម្ពុជាបានគ្រងជើងឯកក្នុងការប្រកួតជើងទី១ ខណៈក្រុមវៀតណាមគ្រងជើងឯកក្នុងការប្រកួតជើងទី២៕

ដោយ ជាវ ចន្ធូ

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា