មន្រ្តីកិច្ចការព្រំដែន៖តំបន់អានសេះជារបស់ខ្មែរ ហើយថៃកំពុងគូសផែនទីថ្មីយកដីដែលពួកគេកាន់កាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្រ្តីកិច្ចការព្រំដែន៖តំបន់អានសេះជារបស់ខ្មែរ ហើយថៃកំពុងគូសផែនទីថ្មីយកដីដែលពួកគេកាន់កាប់

មន្រ្តីកិច្ចការព្រំដែន៖តំបន់អានសេះជារបស់ខ្មែរ ហើយថៃកំពុងគូសផែនទីថ្មីយកដីដែលពួកគេកាន់កាប់

ផ្អែកលើផែនទីប្រវត្តិសាស្ត្រផ្លូវការ តំបន់អានសេះទាំងមូល គឺស្ថិតក្នុងដែនអធិបតេយ្យភាពកម្ពុជា ១០០ភាគរយ ខណៈ​បច្ចុប្បន្ន​ភាគីថៃ មិនត្រឹមតែរំលោភឈ្លានពានកាន់កាប់ប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងកំពុងព្យាយាមគូសផែនទីឯកតោភាគីថ្មី ដើម្បី​លេប​ត្របាក់យក ដីដែលពួកគេកំពុងកាន់កាប់ធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀតផង។​

ឯកឧត្តម ស៊្រឺ បូរ៉ា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន បានគូសបញ្ជាក់ថា តំបន់អានសេះទាំង​មូល គឺស្ថិត នៅក្នុងដែនអធិបតេយ្យភាពដីគោករបស់កម្ពុជា។

មន្រ្តីជាន់ខ្ពស់កិច្ចការព្រំដែនរូបនេះ បន្តថា ច្រកព្រំដែននេះ គឺជាមរតក ប្រវត្តិសាស្ត្រដែលបន្សល់ទុកពីសម័យបារាំង ដោយគណៈ​កម្មការ ឥណ្ឌូចិន-សៀម ផ្អែកលើអនុសញ្ញាឆ្នាំ ១៩០៤ សន្ធិសញ្ញាឆ្នាំ ១៩០៧ និងឯកសារពាក់ព័ន្ធជាច្រើនទៀត។ ក្នុងនោះ ឯកសារបច្ចេកទេស សំខាន់បំផុតដែលត្រូវបានយកមកវិភាគ និងប្រើប្រាស់ជាផ្លូវការ គឺផែនទីខណ្ឌសីមានៃគណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម ខ្នាត ១ លើ ២០០ពាន់ (១/២០០.០០០) ដែលមានចំនួន ១១ ផ្ទាំង។​​

បើតាមការបញ្ជាក់របស់អ្នកជំនាញ តំបន់ច្រកព្រំដែនអានសេះ មាន ទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានវត្តមានតាំងពីជាង ១០០ ឆ្នាំមុនមកម្ល៉េះ ដោយមានការកត់ត្រា យ៉ាងច្បាស់នៅលើផែនទីសម័យបារាំង។ ថ្វីបើជាតំបន់ដែលមិនទាន់មានការបោះបង្គោលព្រំដែន ស្ថិតក្រោម អនុសញ្ញាឆ្នាំ ១៩០៤ ក៏ច្រកនេះត្រូវបានទទួលស្គាល់​ថាជា​ច្រក ប្រពៃណី និងប្រវត្តិសាស្ត្ររវាងប្រទេសកម្ពុជាថៃ។ កន្លងមក រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរថែមទាំងបាន​ព្រមព្រៀងគ្នា​ដំឡើងកម្រិតច្រកនេះទៅជាច្រកទ្វារព្រំដែនអន្តរជាតិទៀតផង ប៉ុន្តែត្រូវបានពន្យារពេលដោយសារវិបត្តិជម្លោះជាបន្តបន្ទាប់។

Advertisement

ឯកឧត្តមអគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបន្ថែមថា បច្ចុប្បន្នតំបន់នេះកំពុងស្ថិតក្រោមការគ្រប់គ្រង និង កាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីសង្គ្រាមនៅចុងឆ្នាំ ២០២៥។

សូមរំលឹកថា ភាគីថៃបានធ្វើសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ បូរណភាពទឹកដីកម្ពុជារួមមាន៖ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ យោធា ថៃបានបំផ្លាញរូបសំណាកព្រះវិស្ណុ ហើយជំនួសមកវិញដោយការ សាង សង់រូបព្រះពុទ្ធ។ ទីតាំងនេះស្ថិតនៅ​ក្នុងទឹកដីកម្ពុជាជម្រៅរហូតដល់ ៥០០ ម៉ែត្រ បើទោះបីជាវាស់ចេញពីខ្សែព្រំដែនឯកតោភាគីរបស់ថៃ ខ្លួនឯងក៏ដោយ។

បន្ទាប់ពីមានសេចក្តីប្រកាសរួមអំពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង​ជនស៊ីវិលថៃ បាន បន្តចូលមកធ្វើសកម្មភាពសាងសង់ ដាក់បន្លាលួស និងដាក់ទូកុងតឺន័រ រាំងខ្ទប់ផ្លូវ ក្នុងគោលបំណងបង្កើត​ទិន្នន័យក្លែងបន្លំដើម្បីទាម ទារយក ដែនដីនេះ។
លើសពីនេះ ភាគីថៃកំពុងព្យាយាមគូស និងផលិតផែនទីឯកតោ​ភាគីថ្មី ដោយបញ្ចូលទីតាំងដែលខ្លួនកំពុងកាន់​កាប់ដោយ​ខុសច្បាប់នេះ ទៅជាទឹកដីរបស់ថៃ។

កម្ពុជាបានគូសបញ្ជាក់យ៉ាងដាច់អហង្ការមិនទទួលស្គាល់នូវរាល់សកម្មភាពឯកតោភាគី ឬផែនទីថ្មីដែលថៃរៀបចំឡើង​ដោយគ្មាន​ការព្រម ព្រៀង​គ្នានោះឡើយ។ រាល់ការប៉ុនប៉ងកែប្រែប្រវត្តិសាស្ត្រ និងការគូស វាសផែនទីឯកតោភាគីរបស់ថៃ គឺជារឿងខុសច្បាប់ គ្មានតម្លៃផ្លូវច្បាប់ និងគ្មានអានុភាពអនុវត្តជាដាច់ខាត ព្រោះឯកសារផ្លូវការ និងភស្តុតាង ប្រវត្តិសាស្ត្រទាំងអស់​បានបញ្ជាក់រួច​ជាស្រេចថា «តំបន់អានសេះ គឺជាទឹកដីរបស់កម្ពុជា ១០០ ភាគរយ»៕

ដោយ៖ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា