ទូតចិន ៖ ចំណងមិត្តភាពដែកថែបរវាងយោធាចិន-កម្ពុជា គឺមិនអាចបំបែកបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតចិន ៖ ចំណងមិត្តភាពដែកថែបរវាងយោធាចិន-កម្ពុជា គឺមិនអាចបំបែកបាន

ទូតចិន ៖ ចំណងមិត្តភាពដែកថែបរវាងយោធាចិន-កម្ពុជា គឺមិនអាចបំបែកបាន

លោក វ៉ាង វិនពីង (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ចំណងមិត្តភាពដែកថែបរវាងយោធាចិន និងកម្ពុជា ក៏ដូចជារវាងប្រទេសចិន និងកម្ពុជា គឺមិនអាចបំបែកបានឡើយ។
 
មន្រ្តីទូតជាន់ខ្ពស់ចិន បានលើកឡើងដូច្នេះ នៅក្នុងពិធីអបអរសាទរខួបលើកទី ៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសម្តេច ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា​ ព្រមទាំងតំណាងកងទ័ពកម្ពុជា និងចិនជាច្រើននាក់ទៀត។
 
ក្នុងឱកាសនោះសម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រនេះ ក៏បានផ្តល់ផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់កងទ័ព និងប្រជាជនទាំងពីរ កម្ពុជា-ចិន។
 
លោកបណ្ឌិត​ គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ពីទំនាក់ទំនងកម្ពុជា-ចិន ដែលនៅតែរឹងមាំស្ថិតស្ថេរ និងបន្តរីកបន្តឥតឈប់ឈរ បើទោះបីជា បរិបទអន្តរជាតិ និងតំបន់កំពុងតែមានការប្រែប្រួល ក៏ដោយ។
 
 
អ្នកតាមដានភូមិសាស្រ្តនយោបាយរូបនេះ បានបញ្ជាក់ទៀតថា ប្រទេសចិន មិនតែមានទំនាក់ទំនងកាទូតក៏ជិតស្និទជាមួយកម្ពុជា ប៉ុណ្ណោះទេ ចិនក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវិស័យជាច្រើននៅកម្ពុជា។
 
លោកបណ្ឌិត​ គិន ភា បន្តថា «សមិទ្ធផលនូវកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរនេះ តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានសៀមរាបអង្គរ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត»។
 
សូមបញ្ជាក់ថា នៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា។ យោង​តាម​របាយការណ៍របស់​អគ្គនា​យក​ដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា ​ នៅឆមាសទី១ ឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១១,៦ពាន់លានដុល្លារ កើនឡើងជាង ២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕

Advertisement

ខន ណារី AMS

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា